បរទេស៖ នេះពិតជា ការច្នៃបង្កើតប្លែកថ្មីមួយ របស់ អ្នកជំនាញជនជាតិ បារាំងម្នាក់ ដែល បាន បង្កើតជា កៅអីប្លែក ពីគេ ដែលមានជើងតែពីរ ប៉ុណ្ណោះ ដែល ជាកៅអី ជួយឲ្យមនុស្សធ្វើ ចលនាពេល កំពុងអង្គុយ ដើម្បីកាត់បន្ថយ គ្រោះថ្នាក់ ជំងឺរុាំរ៉ៃផ្សេងៗ ។

អ្នកជំនាញច្នៃម៉ូត លោក Benoit Malta រូបនេះ បាននឹកឃើញបង្កើត កៅអីនេះឡើង បន្ទាប់ពី គាត់រក ឃើញថា អ្នកធ្វើការងារ ក្នុង ការិយាល័យ ជាង ៧០ភាគរយ បានចំណាយពេល ស្ទើរ រាល់ថ្ងៃ អង្គុយលើកៅអី ដោយ មិនបានធ្វើចលនា ភាគច្រើន។ បើតាម ការសិក្សា បង្ហាញថា ការអង្គុយ រយៈ ពេលយូរ ជាប់គ្នាច្រើនជាង បួនម៉ោង អាចបង្កើនឲ្យ មនុស្ស កើតមានជំងឺ រ៉ាំរ៉ៃ ដូចជា ជំងឺ មហារីក ជំងឺ ទឹកនោមផ្អែម និង ជំងឺបេះដូងជាដើម ។

ចំពោះ កៅអីប្រភេទថ្មីនេះ បើតាម លោក Benoit Malta ថា គឺវាមិនមាន ផាសុកភាព ដូចកោអី ជើងបួននោះទេ ពីព្រោះអ្នកប្រើប្រាស់ ត្រូវ ប្រើ ចលនា ខ្លួន និងជើងផងដែរ ដើម្បីទប់ កៅអីឲ្យ មានលំនៅ។ សកម្មភាពនេះ គឺឲ្យអ្នក ប្រើប្រាស់អាច ធ្វើ លំហាត់ ប្រាណ បាន តែកៅអី ថ្មីនេះ គឺមិនមែន សំរាប់អង្គុយក្នុង ពេលច្រើន ម៉ោងនោះទេ និងកៅអីនេះ ត្រូវបានច្នៃយ៉ាងល្អ ដើម្បីចៀសវាង កុំឲ្យ អ្នកប្រើប្រាស់អាច មាន គ្រោះថ្នាក់ បាន។ បន្ទាប់ពីប្រើប្រាស់ គេអាចដាក់ ទុកកៅអីនេះ ឈរផ្អែក នឹងជញ្ជាំង ឬ តុ បាន ធម្មតា ។

លោក Benoit Malta បានធ្វើជាមួយ ក្រុមការងារ ព្យាបាលជំងឺ និងចំណាយ ពេល ៩ខែ ធ្វើការសិក្សា និង បង្កើតជា កៅអី ជើងពីរនេះ ចេញជា រូបរាង ឡើង។ គាត់ក៏បាននិយាយថា កៅអីជា ផ្នែកមួយនៃ ជីវិតមនុស្ស ដែលមនុស្ស បានចំណាយ ពេលជាច្រើន អង្គុយលើកៅអី ហើយ យើង ចំណាយ ពេលជាច្រើន នៅតែមួយ នៅកន្លែងដែលមាន ផាសុកភាពពេក អាចបណ្តាលឲ្យ មនុស្ស កើតជំងឺច្រើនទៅ វិញនោះទេ។ដូច្នេះ ការបង្កើត របស់គាត់ គឺ គាត់ សង្ឃឹមថា មនុស្សគ្រប់គ្នា នឹង មានភាពសកម្ម ច្រើននៅក្នុងជីវិតជាងមុន ៕


រូបភាពៈ កៅអីជើងមានតែ ពីរតែមានប្រយោជន៍ច្រើន

តើប្រិយមិត្តយល់ដូចម្តេចដែរ ?

ប្រភព Dailymail

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]