អាមេរិក ៖ នេះពិតជារឿង ដែលមិនគួរឲ្យជឿ នៅពេលដែល បុរសម្នាក់ អាចរកឃើញ កាបូបលុយ ដែលបានបាត់ អស់រយៈពេល ជិត ២០ ឆ្នាំទៅហើយ មកវិញ។

បុរសម្នាក់នេះ មានឈ្មោះ Colin Mendoza បានប្រាប់ បណ្តាញសារព័ត៌មានថា អ្វីដែលនៅក្នុង កាបូបលុយ របស់លោក ដែលបានបាត់កាលពី ១៨ ឆ្នាំនោះ គឺមាន លិខិតឆ្លងដែន, ប័ណ្ណគណនីធានាគារ ,ប័ណ្ណបើកបរ , អត្តសញ្ញាណប័ណ្ណ និង ប័ណ្ណសំគាល់ខ្លួនការងារ គឺនៅរក្សាសភាពដើម ក្នុងកាបូប ដដែល ប៉ុន្តែអ្វីដែល ជាអាថ៍កំបាំងនោះ គឺរយៈកាល ១៨ ឆ្នាំ កន្លងមកនេះ មិនដឹងថាវានៅឯណាឡើយ។

លោកបានឲ្យដឹងទៀតថា នៅពេលដែល លោកធ្វើដំនើរ តាមរថភ្លើង ក្នុងប្រទេសស្វីស លោកងងុយគេងពេក ក៏គេងមួយសន្ទុះ ស្រាប់តែចុះពីរថភ្លើង រួចឡើងឡាន ជិះទៅកាន់ទីក្រុង Geneva ក៏បានដឹងថា បានបាត់កាបូបលុយ បន្ទាប់មក លោក ក៏ធ្វើការរាយការណ៍ ទៅប៉ូលីស ភ្លាមៗដែរ តែរកមិនឃើញ។

ចាប់តាំងពីពេលនោះមក លោកក៏បាន ធ្វើលិខិតឆ្លងដែន, ប័ណ្ណគណនីធានាគារ ,ប័ណ្ណបើកបរ , អត្តសញ្ញាណប័ណ្ណ ថ្មី ហើយ លោកក៏មិនដែលសង្ឃឹមថា អាចរកវា ឃើញដែរ។ ប៉ុន្តែ អ្វីដែលជារឿង ធ្វើឲ្យលោក រន្ធត់ និង ភ្ញាក់ផ្អើលនោះ គឺនៅពេលដែល លោកបានទទួល អ៊ីម៉ែល ពីប៉ូលីសប្រទេសស្វីស ថារកឃើញ កាបូបលុយ របស់លោក។

ចំនែកឯអ្នក នាំពាក្យ មន្ត្រីប៉ូលីស ប្រទេសស្វីស បានឲ្យដឹងថា ក្រុមការងាររបស់គាត់ ពិតជាមិនយល់ថា ហេតុអ្វីបានជា កាបូបលុយ ដែលបានបាត់ នៅលើរថភ្លើង ស្រាប់តែរកឃើញ នៅក្នុងផ្សារទំនើបទៅវិញ។ យ៉ាងណាមិញ លោក Colin ដែលជាម្ចាស់ កាបូបលុយនេះវិញ គឺនៅតែសប្បាយចិត្ត ពីព្រោះវាជាកាបូប ដែលភរិយា លោកទិញឲ្យជាកាដូ កាលពី ១៨ ឆ្នាំមុន៕


កាបួបលុយ របស់ លោក Colin ដែលបានបាត់ កាលពី ១៨ ឆ្នាំ មុន


លោក Colin សប្បាយចិត្តជាខ្លាំង ក្នុងការរកឃើញ កាបូបលុយវិញ 


លោក Colinបង្ហាញកាបូប លុយដែលរកឃើញវិញ ដល់បណ្តាញសារព័ត៌មាន 

ប្រភព ៖ ដេលីម៉ែល

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]