កំសាន្ដ៖ មនុស្សគ្រប់វ័យ មិនថា ក្មេង ចាស់នោះទេ សុទ្ធសឹងតែមាន តារាចម្រៀង ប្រចាំចិត្ដ របស់ពួកគេ ដែលជួនកាល តារាទាំងនោះ អាចជា តារាជំនាន់ ថ្មី ក៏ថាបាន។

ជាការពិតណាស់ ដើម្បីជ្រាបឲ្យកាន់តែ ច្បាស់ ពីតារាចម្រៀង ខ្មែរ រូបណាខ្លះ ដែលកំពុងតែ មាន ប្រជាប្រិយភាព និងជា ទីពេញចិត្ដ ក្នុងចិត្ដ មិត្ដយុវវ័យ នាពេល បច្ចុប្បន្ននេះ ក្រុមការងារខ្មែរឡូត ក៏បាន ចុះទៅ សាកសួរ ដោយផ្ទាល់ នៅផ្សារទំនើប អ៊ីអ៊ន AEON ដែលមាន មនុស្សច្រើន កុះករ កាលពី ថ្ងៃទី ១០ ខែធ្នូ ដែលជា ថ្ងៃឈប់ សំរាក ជាមួយនឹង ការធ្វើ បទសំភាសន៍ខ្លីៗ ទៅកាន់ មិត្ដមួយចំនួន នៅទីនោះ ដើម្បីឲ្យ ពួកគេ អាចបង្ហាញពី អារម្មណ៍ ពិតក្នុងចិត្ដ។

អីយ៉ា! "ខ្ញុំចូលចិត្ត បង សុគន្ធកញ្ញា ព្រោះគាត់ច្រៀងពិរោះ " នេះជាសម្តីរបស់ ប្អូនស្រីម្នាក់ ដែលបាន បង្ហាញ ពីទឹកចិត្ត និងការស្រឡាញ់ ទៅលើ តារា ចម្រៀងស្រី រូបនេះ។ បើតាមការ សាកសួរ ពីមិត្តយុវវ័យ ភាគច្រើន គឺពួកគេ មានគំនិតផ្សេងៗគ្នា ពីតារា ដែលខ្លួនស្រឡាញ់ និងពេញចិត្ដ ដោយអ្នកខ្លះថា ចូលចិត្ត តារាតែ ម្នាក់ និងមិត្ដយុវវ័យ ខ្លះទៀត គឺមាន តារាជាច្រើន ដួង ដែលពួកគេ ចូលចិត្ដ ។ 

វីដេអូខ្លីៗ បង្ហាញពីចំណាប់អារម្មណ៍ របស់បងប្អូនមួយចំនួន ទៅលើតារា ដែលពួកគាត់ស្រឡាញ់៖

ទោះជាយ៉ាងណា នេះគ្រាន់តែ ចំណាប់ អារម្មណ៍ របស់មិត្ដ យុវវ័យ មួយចំនួនប៉ុណ្ណោះ ដែលក្លាហាន ហ៊ាន បើក កកាយ ប្រាប់ពីតារា ដែលខ្លួន ពេញចិត្ដ មកកាន់ក្រុមការងារខ្មែរឡូត ចុះប្រិយមិត្ត វិញ ដែលខ្មែរឡូត មិនបានសំភាសន៍ ដោយផ្ទាល់ តើតារាចម្រៀង រូបណា ដែលអ្នកស្រឡាញ់ និងគាំទ្រ ជាងគេ?....

យ៉ាងណាមិញ ខ្មែរឡូត ក៏មានតារាងបោះឆ្នោតពីតារាចម្រៀង ប្រុស ស្រី ដូច្នេះ ប្រិយមិត្ត អាចធ្វើការ ជ្រើសរើស យកតារាណាមួយ ដែលអ្នកចូលចិត្ត និងស្រឡាញ់បាន ឬអាចបញ្ចេញមតិដោយផ្ទាល់ នៅខាងក្រោមអត្ថបទនេះ៖

តារាចម្រៀងប្រុស

តារាចម្រៀងស្រី

ដោយ៖ កា

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]