កូរ៉េខាងជើង៖ ស្ត្រីជនជាតិកូរ៉េខាងជើង ជាច្រើននាក់ បានបង្ហាញក្តី រំភើបហួសប្រមាណ ដែលមិនអាច ទប់ទឹកភ្នែករបស់ពួកគេជាប់ ដោយសារតែ បានជួបមេដឹកនាំប្រទេស គឺលោក Kim Jong-un។ រូបថតជាច្រើន សន្លឹកនៃការជួបជុំមួយ ត្រូវបានថតផ្តិតយក និងផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Korean Central។

ក្នុងរូបថតនោះ គេឃើញលោក ប្រមុខដឹកនាំកូរ៉េខាងជើង អង្គុយស្ថិតនៅចំកណ្តាល មានទឹកមុខមាំ អមដោយ មេទ័ពកំពូល ២រូប និងទិដ្ឋភាពខាងក្រោយ មានស្ត្រីកូរ៉េ ខាងជើងជាច្រើនសិបនាក់ ឈរជាជួរ ពីទាបទៅខ្ពស់ ក្នុងសំលៀកបំពាក់ បែបប្រពៃណីកូរ៉េ ដែលម្នាក់ៗសំដែងអារម្មណ៍រំភើប ខ្លះយំ និងខ្លះទៀត យកដៃ ជូតទឹកភ្នែក ដោយសារតែបានជួប និង ថតរូបអនុស្សាវរីយ៍ ជាមួយមេដឹកនាំកំពូល របស់ខ្លួន។

ទីភ្នាក់ងារ Korean Central News Agency មិនបាន បញ្ជាក់ពី កាលបរិច្ឆេទ ឲ្យបានជាក់លាក់ ពីពិធីជួបជុំ នោះទេ តែគេសង្ស័យថា វាអាចត្រូវគេថតក្នុង ពេលថ្មីៗនេះ ប៉ុណ្ណោះ។ រូបថតផ្សេងទៀត ក៏បង្ហាញឲ្យឃើញ ផងដែរ ពីសកម្មភាព របស់មេដឹកនាំ កូរ៉េខាងជើង វ័យក្មេងរូបនេះ ជួបជាមួយ យុវតីក្មេងៗ ដែលស្លៀកពាក់ ឯកសណ្ឋានកងទ័ព រួមនឹង រូបថតលោក Kim Jong-un ថ្លែងការណ៍ ក្នុងសាលប្រជុំ ដ៏ធំ កកកុញទៅដោយ ស្រ្តីកូរ៉េ ជាច្រើនពាន់នាក់ ទះដៃអបអរ យ៉ាងខ្លាំងក្លា ក្នុងស្មារតីរំភើប រីករាយ។

ទោះជាយ៉ាងណា ក៏ដោយ នេះមិនមែនជា លើកទីមួយទេ ដែលស្ត្រីកូរ៉េខាងជើង រំភើបដល់ថ្នាក់ សម្រក់ ទឹកភ្នែក ពេលដែលបានជួប លោក Kim Jong-un ដោយសារកន្លងមក ពេលដែលមេដឹកនាំរូបនេះ ទៅដល់ទីកន្លែងណា មិនថាប្រុស ឬ ស្រី ក្មេង ឬ ចាស់ នោះទេ តែងតែ បង្ហាញសភាព មិនអាច ទប់អារម្មណ៍បាន រហូតសម្រក់ទឹកភ្នែក ជារឿយៗ។ សូមក្រឡេក មកមើល រូបភាព ខាងក្រោមនេះ៕


លោក Kim Jong-un ក្នុងពិធីជួបជុំ និងថតរូបអនុស្សាវរីយ៍មួយជាមួយស្ត្រីកូរ៉េខាងជើងរាប់រយនាក់


លោក Kim Jong-un ថ្លែងការណ៍នៅក្នុងសាលប្រជុំ ក្រោមសំលេងអបអរយ៉ាងខ្លាំងពីស្ត្រីកូរ៉េខាងជើង


កងទ័ពស្រ្តីកូរ៉េខាងជើងរំភើបរហូតស្រក់ទឹកភ្លែកពេលបានជួបមេដឹកនាំរបស់ពួកគេ


លោក Kim Jong-un ក្នុងជំនួបជាមួយកីឡាការិនីកូរ៉េខាងជើងកន្លងមក


មេដឹកនាំវ័យក្មេងរូបនេះ ទទួលបានការស្រលាញ់យ៉ាងស្ម័គ្រស្មោះពី ពលរដ្ឋរបស់គាត់

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ