អង់គ្លេស៖ ក្រុមការងារនៃ ក្រុមហ៊ុន ផលិតវត្ថុ ប្រណិតៗ មានឈ្មោះថា Goldgenie ដែលពីមុន ធ្លាប់ល្បី ខាងយកមាសសុទ្ធ ទៅស្រោបលើទូរស័ព្ទដៃ ទំនើបនោះ ពេលនេះពួកគេបាន យកកង់ប្រណាំង មួយគ្រឿង មកស្រោប មាសសុទ្ធម្តង។

ផ្នែកជាច្រើន របស់កង់នេះ សុទ្ធតែស្រោបពេញ ទៅដោយមាស រួមទាំងដាំគ្រាប់ពេជ្រ មួយចំនួន ផងដែរ សំរាប់ឲ្យវាចាំង ពន្លឺផ្លេកៗ នៅពេលយប់ ខណៈដែល តំលៃរបស់វា កើនរហូតដល់ ២៥០,០០០ ផោន ឬ ជិត ៤០០,០០០ ដុល្លារអាមេរិក ពោលគឺតំលៃនេះ ថ្លៃជាង ពពួកឡាន ស៊េរីទំនើប មួយចំនួន ទៅទៀត។

ខុសពីកង់ ទូទៅ ដែលមានកែប រឹង ធ្វើឲ្យចុកចង្កេះ ពេលដែលយើង អង្គុយយូរ ប៉ុន្តែកង់ប្រណិត មួយនេះ គឺកែប ធ្វើឡើង ពីស្បែកសត្វរមាំង ដែលមាន លក្ខណៈទន់ ជាមួយនឹង សំបកកង់ ប្រភេទ SR4 ដែលគេទុកប្រើ សំរាប់ការប្រណាំង នានា។ ទោះជាយ៉ាងណា ក៏ដោយ កង់មាសនេះ មិនមែន ជាកង់ ដំបូងបំផុត ដែលស្រោបពីក្រៅ ដោយមាស នោះទេ ក៏ធ្លាប់មានដែរ ការយកមាសទៅ ស្រោបពីលើកង់ ពីសំណាក់សិប្បករ មុនៗ។

ក្រៅពីភាពឡូយឆាយ របស់កង់មាស នេះ វាក៏មាន គុណវិបតិ្ត មួយចំនួន ទន្ទឹមគ្នាផងដែរ។ គុណវិបត្តិ នៅត្រង់ថា ការស្រោប ដោយមាសនេះ នឹងបង្កើនទំងន់ របស់កង់ ដែលធ្វើឲ្យវា ធ្ងន់ខុសពី កង់ធម្មតា ដូច្នេះ អ្នកមិនអាចទៅណា បានលឿន តាមចិត្តចង់នោះទេ៕


កង់ប្រណាំងស្រោបពី មាសសុទ្ធដែលមានតំលៃជាង ៤០០,០០០ ដុល្លារអាមេរិក

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]