ភ្នំពេញ៖ នេះគឺជា ដំណឹងដ៏ល្អមួយ សម្រាប់ប្រិយមិត្តទាំងឡាយ ព្រោះថានាពេល ឆាប់ៗខាងមុខនេះ នឹងមានពិធីជប់លៀង ដ៏ប្លែក និងអស្ចារ្យមួយ ដែលកម្រមាន ក្នុងប្រទេសកម្ពុជា របស់យើង នោះគឺជាពិធីជប់លៀង អ្នកនៅលីវ ដែលពិធីមួយនេះ ត្រូវបាន បង្កើតឡើងដោយ ក្រុមហ៊ុនឯកទេស ផ្នែកស្វែងរកដៃគូ ដ៏សាកសមឥតខ្ចោះមួយ ហើយវាក៏នឹងត្រូវ ប្រារព្ធឡើង សម្រាប់ជាសារៈ ប្រយោជន៍ ដល់បុរសឬនារី ដែលនៅលីវ ហើយចង់ស្វែងរក ដៃគូដ៏ល្អ មួយសម្រាប់ពួកគេ ដើម្បីធ្វើជាមិត្ត ១០០ឆ្នាំ នឹងគ្នា។


រូបភាពនៃ ការផ្សាយសម្រាប់ ពិធីជប់លៀង អ្នកនៅលីវ

ពិធីជប់លៀង អ្នកនៅលីវ នេះនឹងប្រារព្ធឡើង នៅថ្ងៃសុក្រទី ១២ ខែធ្នូ ឆ្នាំ២០១៤ ខាងមុខនេះ នៅឯភោជនីយដ្ឋាន King Grill & Beverage Restaurant ចាប់ពីម៉ោង ៦ ទៅដល់ ម៉ោង៩យប់ ហើយអ្នកដែលមាន អាយុ១៨ឆ្នាំ ឡើងទៅសុទ្ធតែ អាចចូលរួមក្នុងពិធី មួយនេះបាន ទាំងអស់ ដោយគ្រាន់តែចំណាយ ទៅលើថ្លៃសំបុត្រ ១២$ ប៉ុណ្ណោះ ចំណែកឯ និស្សិត វិញពួកគត្រូវ ចំណាយតែ ៥$ ប៉ុណ្ណោះ សម្រាប់ចូលរួម ក្នុងពិធីមួយនេះ។

លោក ហាស់ វាសនា នាយកគ្រប់គ្រង និងជាអ្នកបង្កើត ក្រុមហ៊ុន ម៉ាយ បេស ខន់សាល់ (My Best Consult) ដែលជាក្រុមហ៊ុន មួយផ្តល់នូវ សេវាកម្មស្វែងរកដៃគូ ដំបូងបង្អស់ ក្នុងប្រទេស កម្ពុជា និងជាអ្នក រៀបចំពិធី ជប់លៀងមួយនេះឡើង បានប្រាប់ខ្មែរឡូត ឲ្យដឹងថា “នេះគឺជាលើក ទី៣ហើយ ដែលពិធីជប់លៀង បែបនេះត្រូវ បានប្រារព្ធឡើង ហើយសម្រាប់លើកនេះ គឺពិសេសជាង រាល់ដងដោយសារតែ ពិធីជប់លៀង គឺផ្តោតសំខាន់ ទៅលើអ្នកដែល នៅលីវ និងនិស្សិតផងដែរ ព្រោះថាពួកគេ មិនមែនគ្រាន់តែ អាចសម្លឹងមើល ឬក៏ស្វែងរក អ្នកដែលខ្លួនឯង ចាប់អារម្មណ៍ និងពេញចិត្ត នៅក្នុងពិធីនេះ ប៉ុណ្ណោះទេ តែពួកគេក៏អាច ឆ្លៀតឱកាសរាប់អាន មិត្តជាច្រើន ដើម្បីជាផលប្រយោជន៍ ទាំងការសិក្សា ការងារ និងរបរ រកទទួលទាន ផងដែរ។ លើសពីនេះទៀត ពិធីជប់លៀង ក៏បានបន្ថែមនូវការ លេងហ្គេម ដែលពោរពេញទៅ ដោយភាពសប្បាយ រីករាយ និងមានការផ្តល់ ជារង្វាន់ ដល់អ្នកដែល បានចូលរួម ទៀតផង ដើម្បីធ្វើឲ្យពួកគេ មានអារម្មណ៍រំភើប រីករាយ នៅពេលដែល បានចូលរួម ក្នុងពិធីមួយនេះ”។


រូបភាពៈ លោក ហាស់ វាសនា នាយកគ្រប់គ្រង ក្រុមហ៊ុន ម៉ាយ បេស ខន់សាល់ និងជាអ្នកបង្កើត ពិធីជប់លៀងនេះ

លោក វាសនា ក៏បានបន្តទៀតថា “ចំពោះមូលហេតុ ដែលធ្វើឲ្យខ្ញុំ បង្កើតពិធីបែបនេះឡើង ព្រោះថាវាជា ពិធីដ៏ថ្មីស្រឡាង និងប្លែកមួយ ម្យ៉ាងវិញទៀត ដែលប្រទេសយើង មិនធ្លាប់មាន ពីមុនមកហើយ វាបានផ្តល់ប្រយោជន៍ សម្រាប់សង្គម និងមនុស្សជាតិ របស់យើង ទាំងមូលផងដែរ ជាពិសេសគឺ សម្រាប់បុរស និងនារី ទាំងឡាយណា ដែលនៅលីវ ហើយចង់ស្វែងរក ដៃគូដ៏សាកសម សម្រាប់ខ្លួនពួកគេ គឺអាចឆ្លៀតឱកាស ក្នុងពិធីមួយនេះ ក្នុងការសម្លឹងរកមើល អ្នកដែលពួកគេ គិតថាសាកសម ធ្វើជាគូអនាគតបាន”។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ម៉ាយ បេស ខន់សាល់ ជាក្រុមហ៊ុន ដំបូងបង្អស់ ក្នុងប្រទេសកម្ពុជា សម្រាប់ផ្តល់នូវ សេវាកម្មស្វែងរក ដៃគូ ដែលល្អសាកសម ទៅតាមល័ក្ខខណ្ឌ ដែលអ្នកត្រូវការ និងមានលោក ហាស់ វាសនា ជានាយកគ្រប់គ្រង និងជាអ្នកដែល ទទួលបានសញ្ញាប័ត្រ  Certified Matchmaker នៅឯវិទ្យាស្ថាន Matchmaking Institute នៃទីក្រុង New York សហរដ្ឋអាមេរិក។

សម្រាប់ប្រិយមិត្ត ដែលចាប់អារម្មណ៍ ចំពោះពិធីជប់លៀង អ្នកនៅលីវ មួយនេះអាច ធ្វើការទំនាក់ទំនង ដើម្បីទិញសំបុត្រ ឬក៏ធ្វើការ កក់ទុកជាមុន និងសាកសួរ ព័ត៌មានបន្ថែមទៀតបាន តាមរយៈលេខ ទូរស័ព្ទ ០១០ ៨៨ ០០ ៩៥ និង ០១២ ៨៨ ០០ ៩៥ ឬក៏អាច ចូលទៅមើល តាមរយៈទំព័រ ហ្វេសប៊ុក The First Cambodian Certified Matchmaker ឬម្យ៉ាងវិញទៀត តាមរយៈគេហទំព័រផ្ទាល់ របស់ក្រុមហ៊ុន ម៉ាយ បេស ខន់សាល់ (http://www.mybestconsult.com/)

រូបភាពៈ សកម្មភាព ចូលរួមក្នុង ពិធីជប់លៀង អ្នកនៅលីវ៖





ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]