ភ្នំពេញ៖ បន្ទាប់ពី តារាសម្តែង រាងតូចច្រឡឹងច្រមុះស្រួច ទម្រង់មុខកូនកាត់អឺរ៉ុប កញ្ញា ប៊ីរីយ៉ា បានបង្ហាញមុខ គូស្នេហ៍ថ្មី ជាសាធារណៈ និងត្រូវបាន ក្រុមអ្នក សារព័ត៌មាន ចុះផ្សាយ កាលពីដើម ខែឧសភា មុននោះ នាពេលនេះនាង ត្រូវបាន លេចលឺថា នាងចូលរោងការ នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០១៤ ថ្ងៃស្អែកនេះហើយ។

បើតាមកាសែត ភ្នំពេញប៉ុស្ដិ៍ និង ប្រភពមិត្ដភក្តិរបស់នាង បានបង្ហាញឲ្យ ដឹងថា កញ្ញា ប៊ីរីយ៉ា ពិតជា ចែកធៀបការ របស់នាង រួចរាល់មកហើយ និងទទួលភ្ញៀវ ពិសាភោជនាហារ នៅ មជ្ឈមណ្ឌល ម៉ុងឌីយ៉ាល់ នៅថ្ងៃស្អែក។ យ៉ាងណាមិញ តាមរយៈបណ្ដាញ ទំនាក់ទំនងសង្គម ដូចជា ទំព័រហ្វេសប៊ុក ផ្ទាល់ខ្លួន របស់នាង ជាដើម ហាក់ដូចជា មិនបាន បង្ហើបពី ដំណឹង រៀបការរបស់នាង ជាសាធារណៈ នោះទេ ដែលទំនងជា នាង ចង់បង្កើតជាភាព ភ្ញាក់ផ្អើល ឬ លាក់បាំង ដោយហេតុផល ប្រការណាមួយ។

 
រូបភាព ពីហ្វេសប៊ុក

សូមទំនាក់ទំនង មកកាន់លេខ ទូរស័ព្ទ៖ ០៩៣ ៨៦ ៨៧ ២៣ ឬអ៊ីម៉ែល៖ [email protected] បើមានការបកស្រាយ ឬ ជំទាស់

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]