អាមេរិក៖ មានស្ត្រី មិនតិចទេ នៅលើពិភពលោកយើងនេះ ដែលច្រណែននឹង ម្ចាស់ក្សត្ រីអង់គ្លេស Diana ដោយសារតែ ភាពស្រស់ស្អាត របស់ទ្រង់ ជាពិសេសគឺ ការតុបតែងខ្លួន ជាមួយ នឹងសំលៀក បំពាក់ ដ៏ប្រណិត ប្លែកៗគ្នា ដែលជាស្នាដៃ រចនារបស់ជាង កាត់សំលៀកបំពាក់ ដ៏ចំណាន និង ល្បីឈ្មោះ។

តែទោះជា យ៉ាងណាក៏ដោយ សំរាប់អ្នកដែល មានទ្រព្យសម្បត្តិច្រើន នោះឱកាសនៃការស្លៀកពាក់ ដូចម្ចាស់ ក្សត្រី Diana គឺនៅមាន ដោយសារតែ ឈុតសំលៀកបំពាក់ របស់ទ្រង់ ៥ ឈុត ត្រូវបានគេ យកទៅដាក់លក់ ដេញថ្លៃ នៅទីក្រុង Los Angeles សហរដ្ឋអាមេរិក តែតំលៃមិនសាមញ្ញពេកទេ គឺ ៥ ឈុត តម្លៃជាង កន្លះលានដុល្លារ (៥០០,០០០ លានដុល្លារអាមេរិក)។

ក្នុងចំណោម ឈុតទាំង ៥នោះ ក៏មាន ឈុតអាពាហ៍ពិពាហ៍ របស់ម្ចាស់ក្សត្រី Diana និង ព្រះអង្គម្ចាស់ Charles ក៏ត្រូវបាន គេយកទៅ ដេញថ្លៃផងដែរ ដែលវា គឺជាការរចនាឡើង របស់ជាងច្នៃសំលៀកបំពាក់ ជនជាតិអង់គ្លេស ឈ្មោះ Catherine Walker។ ឈុតផ្សេងទៀត មានដូចជា ឈុត Cream Lace Dress រចនា ដោយ Zandra Rhodes ធ្លាប់ត្រូវបាន ម្ចាស់ក្សត្រី Diana ប្រើកាលពី កំឡុងឆ្នាំ ១៩៨៧ ក៏គេយកទៅដាក់ដេញថ្លៃ ដូចគ្នា។

តាមពិតទៅ សំលៀកបំពាក់ ទាំងនេះ ធ្លាប់បានគេ ដាក់ដេញថ្លៃ ម្តងរួចមកហើយ កាលពីឆ្នាំ ១៩៩៧ ពោល គឺ ១ខែ ក្រោយពេល ដែលម្ចាស់ក្សត្រី Diana សុគត នៅទីក្រុងប៉ារីស។ គិតមកទល់ នឹងពេលនេះ មានរយៈពេល ជិត ២០ ឆ្នាំ មកហើយ ដែលជនអានាមឹក បានទិញយក សំលៀក បំពាក់ ទាំង ៥ឈុត នោះ យកទៅហើយ ពេលនេះ គឺគេបានយកមក ដាក់ដេញថ្លៃឡើងវិញ៕


សំលៀកបំពាក់របស់ម្ចាស់ក្សត្រី Diana ៥ ឈុតត្រូវគេ យកទៅដាក់ ដេញថ្លៃនៅសហរដ្ឋអាមេរិក 


ឈុតឈ្មោះ vivid green silk gown រំពឹងថាអាចលក់ ចន្លោះពី ៨០,០០០ ទៅ ៨១,២៥០ ដុល្លារអាមេរិក


ឈុតឈ្មោះ Catherine Walker dress  ដាក់លក់ក្នុងតំលៃ ៧៥,០០០ ដុល្លារអាមេរិក


ឈុតឈ្មោះ cream lace រំពឹងថានឹងអាចលក់បានក្នុងតំលៃ ១០០,០០០ ដុល្លារអាមេរិក

 

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]