ពិតណាស់ នៅអាយុខ្ទង់ ៣០ ឆ្នាំ មនុស្សភាគច្រើន ចាប់ផ្តើម បង្កើតគ្រួសារ មានកូនចៅហើយ ប៉ុន្តែ មនុស្សមួយចំនួន មិនបានត្រៀមខ្លួន ឲ្យបានល្អ ក្នុងការបង្កើត គ្រួសារ និង ដើរឆ្ពោះទៅរក ភាពជោគជ័យ ឲ្យបានត្រឹមត្រូវ ឡើយ។ ដូច្នេះ ថ្ងៃនេះខ្មែរឡូត នឹងលើកយក គន្លឹះមួយចំនួន ដែលមនុស្ស ជោគជ័យ ខ្ទង់ ៣០ ឆ្នាំ ធ្វើដូចខាងក្រោម ៖

១. ចំនាយពេល ជាមួយមនុស្ស ដែលផ្តល់តម្លៃ ដល់ជីវិតពួកគេ៖ យោងទៅតាម ការសិក្សា ស្រាវជ្រាវ បានឲ្យដឹងថា មនុស្សជោគជ័យ អាយុ ខ្ទង់ ៣០ ឆ្នាំ ចំនាយពេល នៅជាមួយមនុស្ស ដែលផ្តល់តម្លៃ និង ការគោរព ដល់ពួកគេ ហើយដកខ្លួនពីមនុស្ស ដែលមិនបាន មើលឃើញតម្លៃរបស់ពួកគេ។ ការជ្រើសរើស យកពេលវេលា ទៅនៅជាមួយ មនុស្ស ដែលផ្តល់តម្លៃ ឲ្យពួកគេនេះ គឺអាចធ្វើឲ្យ ស្មារតីផ្លូវចិត្ត របស់ពួកគេ មានភាពសប្បាយរីករាយ និង គ្មានជម្លោះ ឫ ក៏អាក់អន់ ស្រពន់ចិត្តឡើយ ដូច្នេះអារម្មណ៍បែបនេះ គឺអាចធ្វើឲ្យពួកគេ ឈានទៅដល់ភាពជោគជ័យ ដោយសារតែ មានការផ្តល់កម្លាំងចិត្ត និង គាំទ្រ ពីមនុស្សទាំងនោះ។

២. ដើរតាមក្តីសុបិន្ត របស់ពួកគេ ៖ ពិតណាស់ នៅអាយុ ខ្ទង់ ២០ ឆ្នាំ មនុស្សគ្រប់គ្នា សុទ្ធតែ មានក្តី សុបិន្តដ៏ធំមួយ សម្រាប់ជីវិតពួកគេ នៅថ្ងៃអនាគត។ ប៉ុន្តែ មានកាលទេសៈ មួយចំនួន ដែលបានធ្វើឲ្យពួកគេ ត្រូវធ្វើការ ជាមួយនឹងការងារ ដែលខ្លួនមិនពេញចិត្ត។ ដូច្នេះ មនុស្សជោគជ័យ ខ្ទស់ វ័យ ៣០ឆ្នាំ ណេះ ជ្រើសរើសការងារ ដែលពួកគេ ស្រលាញ់ពេញចិត្ត ហើយការពេញចិត្ត នូវការងារ ដែលខ្លួន ស្រលាញ់ គឺជាកូនសោរសំខាន់បំផុត ដើម្បីឆ្ពោះទៅរក ភាពជោគជ័យ។

៣. មិនខ្វាយខ្វល់ ពីអនាគតខ្លាំងពេក ៖ នៅវ័យ ខ្ទស់ ៣០ ឆ្នាំនេះ ពួកគេ មិនខ្វាយខ្វល់ពី អនាគតខ្លាំងពេកឡើយ ពីព្រោះ ការខ្វាយខ្វល់ ពីអនាគតខ្លាំងពេក គឺមិនបាន ជួយឲ្យស្ថានភាព ល្អប្រសើរឡើយ នៅពេលអនាគត។ ការនិយាយដូច្នេះ គឺដោយហេតុថា អនាគត គឺមនុស្សមិនអាច គ្រប់គ្រងបានទេ ប៉ុន្តែពួកគេ អាចមានគោលដៅ សំរាប់ខ្លួនគេ និង គ្រួសារ ដោយដោះស្រាយវា ទៅតាមស្ថានការ។ ការធ្វើបែបនេះ ទៀតសោតគឺបាន ធ្វើឲ្យជីវិត ពួកគេ រីករាយជាមួយ ការងារ និង គ្រួសារ។ ហើយអ្វីដែលសំខាន់ ត្រូវធ្វើ គឺពេលបច្ចុប្បន្ន មិនមែន អតីតកាល ឫ អនាគតនោះឡើយ។

៤. សំរេចចិត្តថាតើ ពួកគេចង់ មានបុត្រ នៅពេលណា ៖ ពិតណាស់ មនុស្សមួយចំនួន ប្រហែលជា មិនចង់មានកូនទេ ប្រសិនបើពួកគេ ចង់រស់នៅ ដោយគ្មានបន្ទុក។ ប៉ុន្តែ មនុស្សជោគជ័យ ពួកគេ បានសំរេចចិត្តថា តើពួកគេ ចង់មានកូន នៅពេលណា ដែលសម នឹងស្ថានភាពការងាររបស់ពួកគេ។ ការសំរេចចិត្ត ថាតើ មានកូននៅពេលណា ជាការសំរេចចិត្ត មួយដ៏វ័យឆ្លាត សម្រាប់អនាគត ក្រុមគ្រួសារបស់ពួកគេ។ ម្យ៉ាងវិញទៀត នៅពេល ដែលពួកគេ មានកូន គឺពួកគេ នឹងពុះពារ ឧបសគ្គ គ្រប់បែបយ៉ាង ដើម្បីឲ្យជីវិតគ្រួសារ មានសុភមង្គល។ ពេលដែលជីវិត គ្រួសារមានសុភមង្គលហើយនោះ អ្វីៗនឹងដើរ ទៅរលូន មិនថាការងារ ឫ ក៏អ្វីផ្សេងទៀត ឡើយ។

៥. ថែរក្សាសុខភាពរបស់ពួកគេ ៖ ពិតណាស់ សុខភាព គឺជាកត្តា ចំបង ដែលមនុស្សជោគជ័យ ត្រូវប្រុងប្រយ័ត្ន ព្រោះថា ពេលដែល សុខភាពមិនល្អ ពួកគេនឹង មិនអាចធ្វើអ្វី បានទាំងអស់។ ដូច្នេះហើយ ប្រសិនបើ សុខភាពល្អ ពួកគេនឹង ដើរទៅរកភាព ជោគជ័យ កាន់តែលឿន។

៦.ចាប់ផ្តើម សន្សំលុយកាក់ សម្រាប់អនាគត ៖ នៅអាយុខ្ទង់ ៣០ ឆ្នាំនេះ ពួកគេ ចាប់ផ្តើម បង្កើតគ្រួសារ និង ខិតខំសន្សំប្រាក់ ដើម្បីទុកផ្គត់ផ្គង់ ដល់កូនៗ របស់ពួកគេ ដែលនឹងត្រូវ សិក្សាជំនាញល្អៗ នៅពេលអនាគត។

៧. ចំនាយពេលវេលា លំហែកាយ ៖ ពិតណាស់ មនុស្សមួយចំនួន មានការ យល់ច្រលំថា ការសន្សំលុយកាក់ នៅអាយុនេះ គឺជារឿងសំខាន់មួយ ប៉ុន្តែ មនុស្សជោគជ័យ ទាំងនេះ នៅតែចំនាយពេល និង ថវិកាមួយចំនួន ដើម្បីធ្វើការកំសាន្ត លំហែកាយ ដើម្បីធ្វើឲ្យជីវិត ពួកគេកាន់តែភាព ស្រស់បំព្រង។ ការអង្គុយ តែធ្វើការ រកស៊ី គ្មានពេល ឈប់សំរាកពេក គឺបានធ្វើឲ្យ សេរីភាពមួយផ្នែក ដែលពួកគេ ត្រូវធ្វើការលំហែកាយ បាត់បង់ និង អាចធ្វើឲ្យពួកគេ មានជំងឺស្រ្តេសទៀតផង។

ទាំងនេះ គឺ គន្លឹះសំខាន់ៗ ទាំង ៧ ចំនុច ដែលមនុស្ស ជោគជ័យ ខ្ទង់វ័យ ៣០ ឆ្នាំធ្វើ។ បន្ទាប់ពីបានអាន នូវគន្លឹះទាំង ៧ ចំនុចនេះហើយ ប្រិយមិត្តអាចយក វាមកធ្វើការ ពិចារណា និង ប្រៀបធៀបថា តើលោកអ្នក បានធ្វើអ្វីខ្លះហើយ សម្រាប់ជីវិត ជោគជ័យ នាពេលអនាគត៕

រូបតំណាង

ប្រភព៖ businessinsider

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]