ចិន៖ ផូស៊ីលឆ្អឹង នៃសត្វ ដាយណូស័រ ដែល ត្រូវបានផ្គុំ ឡើងវិញ មានមាឌ ធំសំម្បើមជាងគេ បំផុតលើលោក មួយក្បាល ត្រូវបាន គេដាក់តាំង បង្ហាញ នៅខាងក្រៅ សារមន្ទីរប្រវត្តិសាស្ត្រ ធម្មជាតិ ក្នុងទីក្រុង ប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី ២ ឆ្នូ ឆ្នាំ ២០១៤ នេះ។

ផូស៊ីលឆ្អឹង ដាយណូស័រនេះ គឺជា ឆ្អឹងដាយណូស័រ ដែល ខ្ពស់ ធ្ងន់ និង វែងជាងគេ ក្នុងចំណោម ប្រភេទដាយណូស័រ ពូជនេះ នៅទ្វីបអាស៊ី ដែលត្រូវបាន រកឃើញដោយ ក្រុម អ្នកស្រាវជ្រាវ នៅក្នុងតំបន់ Ruyang ខេត្ត ហេណាន ប្រទេសចិន ក្នុង ឆ្នាំ ២០០៦ ។

គួរបញ្ជាក់ដែរថា អ្នកស្រាវជ្រាវ បានរកឃើញ ឆ្អឹងដាយណូស័រយក្សនេះ នៅតាមតំបន់ ទន្លេលឿង ហើយចំពោះ ផូស៊ីលឆ្អឹងដាយ ណូស័រ  ដែលត្រូវបានដាក់តាំង បង្ហាញនេះ មានទម្ងន់ រហូតដល់ ១០០ តោន ឯណោះ៕





         រូបភាព ឆ្អឹងដាយណូស័រដែលត្រូវបានផ្តុំ ដាក់តាំងបង្ហាញនៅប្រទេសចិន

វីដេអូ៖ បង្ហាញពីរូបភាពឆ្អឹងដាយណូស័រនេះ

ប្រភព បរទេស

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]