អ៊ីតាលី ៖ តាមប្រភព សារព័ត៌មាន ផ្សិតដែលមាន ទម្ងន់ធ្ងន់ ជាងគេបំផុត ក្នុងពិភពលោក ដែលបានរកឃើញ នៅប្រទេសអ៊ីតាលី កាលពីពេលថ្មីៗនេះ គឺមានតម្លៃ ដល់ទៅ ១ លានដុល្លារឯណោះ។

ផ្សិតដែលធំ ជាងគេ ក្នុងពិភពលោកនេះ មានទម្ងន់ ១.៨៩ គីឡូក្រាម ត្រូវបានដាក់ ឲ្យដេញថ្លៃ នៅទីក្រុង ញ៉ូវយក ដោយអ្នកផ្គត់ផ្គង់ ផ្សិត នាសបា្តហ៍ ខាងមុខនេះ ដែលប្រាក់ ដែលបានមកពី ការលក់ដេញថ្លៃនេះ នឹងត្រូវចូលជា ថវិការ សប្បុរសធម៌។ អ្វីដែលគួរឲ្យ ចាប់អារម្មណ៍នោះ គឺមិនទាន់នឹងបាន ដាក់លក់ដេញ ថ្លៃផង អតិថិជន ដែល រស់នៅប្រទេសចិន និង អារ៉ាប់ប៊ីសាអូឌីត បានឲ្យថ្លៃ ដល់ ១លានដុល្លារអាមេរិក រួចស្រេចទៅហើយ។

ក្នុងនោះដែរ ទំរាំតែរកបាន ផ្សិតដ៏ធំជាងគេ ក្នុងពិភពលោកនេះ គឺអ្នកប្រមាញ់ ត្រូវប្រើបាស់សត្វឆ្កែ និងជ្រួក ហិតក្លិន ពីកន្លែងផ្សិតដ៏កម្ រដែលត្រូវចំនាយពេល រហូតដល់រយៈពេល ២ ខែ គឺចាប់ពីខែ តុលា រហូតដល់ ខែធ្នូនេះ។

គួរបញ្ជាក់ផងដែរ ផ្សិតពូជ Truffle នេះ គឺជាអាហារ ដែលថ្លៃជាងគេបំផុត ក្នុងពិភពលោក ដែលត្រឹមតែ ០.៤៥ គីឡូក្រាមប៉ុណ្ណោះ គឺមានតំលៃដល់ទៅ រាប់ពាន់ដុល្លារអាមរិកឯណោះ៕

ខាងក្រោម គឺជារូបភាព ផ្សិតដែលធំជាងគេ ក្នុងពិភពលោក ៖


ប្រភព ៖ Asiantown

ដោយ ៖ ណា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]