ចិន៖ និស្សិតប្រុសម្នាក់ មានភាពច្នៃប្រឌិត និង បានសម្រេច ក្តីស្រមៃ ពីកុមារភាព ដោយបង្កើត បានជា សំលៀកបំពាក់ រាងកាយ មនុស្សយន្ត និង តួអង្គវីរបុរស Super Hero ជាច្រើន ឈុត ដូចក្នុងភាពយន្ត ដែលខ្លួនគេ ធ្លាប់បានទស្សនា និង ចាប់ចិត្តជាខ្លាំង។

និស្សិត Zu Bingqun កំពុងសិក្សាថ្នាក់ វិទ្យាសាស្ត្រ នៅសាកលវិទ្យាល័យ Changchun បានចាប់ ផ្តើម ធ្វើសំលៀកបំពាក់ មនុស្សយន្ត Super Hero ក្នុងចិត្តរបស់គេ ដោយទិញ សំភារៈ ចាំបាច់មួយ ចំនួន តាមអនឡាញ សំរាប់យក មកកែច្នៃបង្កើតឡើង។ វត្ថុទាំងអស់ ដែលបានទិញមក Zu បានយក មកបិតផ្តុំភ្ជាប់ តគ្នា បង្កើតជា សំលៀកបំពាក់ Super Hero យ៉ាងអស្ចារ្យ ដូចក្នុងសំលៀកបំពាក់ មនុស្សយន្ត តួអង្គពាក់ក្នុងរឿង ដូច្នោះដែរ។ ក្នុងនោះដែរ Zu បានបង្កើត សំលៀកបំពាក់របស់ Iron Man បានចំនួនពីរ ឈុត , សំលៀកបំពាក់ Captain America មួយឈុត និង សំលៀក បំពាក់ បុរសរន្ទះ Thor មួយទៀត ហើយមាន សំលៀកបំពាក់ មនុស្សប្រចៀវ Batman មួយឈុតផងដែរ។

គួរបញ្ជាក់ដែរថា តាមគម្រោងរបស់គាត់ ចង់ធ្វើសំលៀកបំពាក់តាម តួអង្គក្នុងរឿង Avenger ឲ្យបាន មុនការ ចាក់បញ្ចាំង នៅឆ្នាំ ២០១៥ ខាងមុខ ហើយរូបគេ ប្រាប់ថា នឹងពាក់សំលៀកបំពាក់ ទាំងនេះ ជាមួយមិត្តភក្តិគេ ចូលទៅទស្សនា រឿងនេះ នៅក្នុង រោងភាពយន្ត នៅពេលចាប់ផ្តើម ចាក់បញ្ចាំងទៀតផង៕


ឈុត Super Hero ដែលផលិតបាន កន្លងមក


សកម្មភាព ផ្គុំតំឡើង ឈុត Iron Man


សកម្មភាព ដំណើរការ ផលិតឈុត សំលៀកបំពាក់ Super Hero


Zu ក្នុងឈុត Captain America 


Zu បង្ហាញសំលៀកបំពាក់ តួអង្គ Super Hero

 វីដេអូ៖ បង្ហាញពី សំលៀកបំពាក់ Hero ដែលនិស្សិតបានធ្វើ

ប្រភព បរទេស

ដោយ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]