បរទេស៖ កូរ៉េខាងជើង ត្រូវបានគេចាត់ ចំណាត់ថ្នាក់ជា ផ្លូវការ ថាជាប្រទេសដែល ពុករលួយខ្លាំងបំផុត ក្នុងចំណោម ប្រទេសទាំង ១៧៤ នៅលើពិភពលោក។ អំពើពុករលួយ របស់កូរ៉េខាងជើង មានជាអាទិ៍ដូចជា ការសូកប៉ាន់ ការផលិត ឱសថក្លែងក្លាយ ការចំណាយក្រៅប្រព័ន្ធច្បាប់ ជាដើម។ ស្របពេលជាមួយ គ្នានេះដែរ ប្រទេសសូម៉ាលី (Somalia) ដែលជាប្រទេស ក្រីក្រមួយ នៅអាហ្រ្វិក ក៏ស្ថិតនៅបាតតារាង ជាមួយកូរ៉េខាងជើង ផងដែរ។

តាមរយៈសន្ទស្សន៍ បង្ហាញពីអំពើ ពុករលួយរបស់អង្គការ តម្លាភាពអន្តរជាតិ (Transparency International) បានឲ្យឃើញថា កូរ៉េខាងជើង និងប្រទេស សូម៉ាលី ទទួលបានត្រឹម ៨ ពិន្ទុប៉ុណ្ណោះ ក្នុងចំណោម ១០០ ពិន្ទុ ដែលគេផ្តល់ឲ្យ។ ប្រទេសណា ដែលទទួល បាន ១០០ ពិន្ទុ មានន័យថា ជាប្រទេស ដែលល្អស្អាតស្អំបំផុត ហើយ ពិន្ទុ ០ បញ្ជាក់ថា ប្រទេសនោះ មានអំពើ ពុករលួយធ្ងន់ធ្ងរ។ ចំពោះ ចំណាត់ថ្នាក់ ប្រទេសដែល មានអំពើពុក រលួយតិចតួចបំផុត គឺបាន ទៅលើប្រទេស ដាណាម៉ាក ជាមួយនឹងពិន្ទុ ៩២ លេខ២ បានទៅលើ ណូវែលហ្សេឡង់ ជាមួយនឹងពិន្ទុ ៩១។

ដោយឡែក ប្រទេសកម្ពុជា យើងគឺស្ថិតនៅ លេងរៀងទី ១៥៦ ពោលគឺលេខ ២០ រាប់ពីបាតតារាង មកវិញ។ ចំណាត់ថ្នាក់នេះ គឺថយចុះចំនួន ៤ លេខ បើធៀបទៅនឹងឆ្នាំ ២០១៣ ដែលកម្ពុជា យើងទទួល ស្ថិតនៅ លេខរៀងទី ១៦០។ គូសបញ្ជាក់ផងដែរថា ការធ្វើចំណាត់ថ្នាក់នេះ មិនមែនធ្វើឡើងដើម្បី រិះគន់ ឬ វាយប្រហារ ទៅលើប្រទេស ណាមួយនោះទេ តែអង្គការ តម្លាភាពអន្តរជាតិ ធ្វើឡើង ក្នុងគោលបំណងឲ្យ ប្រទេសទាំងនោះ ធ្វើកំណែទម្រង់ និង ព្យាយាមប្រយុទ្ធ ប្រឆាំង បន្ថែម ជាមួយនឹង អំពើពុករលួយប៉ុណ្ណោះ៕


ដាណឺម៉ាក ជាប្រទេសដែលមានអំពើពុករលួយតិចជាងគេបំផុតក្នុងចំណោមប្រទេសទាំង ១៧៤


កូរ៉េខាងជើងបន្តកាន់កាប់តំណែងប្រទេសពុករលួយខ្លាំងជាងគេបំផុតជាមួយនឹងពិន្ទុ ៨ លើ ១០០


កម្ពុជាស្ថិតនៅ លេខរៀងទី ១៥៦ ខាងប្រទេសសំបូរអំពើពុករលួយ ជាមួយនឹងពិន្ទុ ២១ លើ ១០០

                 ប្រទេសកំពូលទាំង ១៧ ខាងស្អាតស្អំ មានអំពើពុករលួយតិចតួចបំផុត

តើប្រិយមិត្ត យល់យ៉ាងណាចំពោះ ការវាយតម្លៃអំពី អំពើពុករលួយនេះ?

ប្រភព៖ Dailymail & transparency

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]