ហេតុអ្វីសាច់ដុំចុករួយបន្ទាប់ពីពលកម្មខ្លាំង?

អង្គារ ០៣ កក្តដា, ២០១២ ម៉ោង ១៣:១៩

ពេលគេធ្វើចលនាយូរ សាច់ដុំកន្រ្តាក់ញឹកញាប់ធ្វើឲ្យសន្លាក់សាច់ដុំ អស់ជាតិរំអិល ហើយបញ្ចេញអាស៊ីត ដែលមានជាតិជូរ ជាតិអាស៊ីតនេះធ្វើឲ្យសាច់ដុំចុករួយ។ បើគេបញ្ចេញអាស៊ីតនោះចេញ សាច់ដុំនឹងទៅជាធម្មតាវិញ ហើយគេអាចបន្តធ្វើពលកម្មវិញបាន។

        ហេតុនេះការរួយសាច់ដុំគឺ បណ្តាលមកពីអាស៊ីតនេះឯង ទោះជាយ៉ាងនេះក៏ដោយ វាក៏មានប្រយោជន៏ដែរ ត្រង់ថាវាជួយប្រាប់យើងឲ្យឈប់សម្រាក បើមិនដូចច្នោះទេ ពលកម្មលើសកម្រិតធ្វើឲ្យខូចសុខភាព។ នៅពេលយើងសម្រាក ខ្លួនប្រាណយើងនឹងបញ្ចេញប្រេងរំអិល ដើម្បីទៅបំពេញកន្លែងនោះវិញ៕

Khmerload


បើអ្នកគាំទ្រ ក្ដឹប សូមចុចទីនេះ
112 អ្នកបានគាំទ្រ

មតិ (Comments)