កេនយ៉ា៖ កាលពីពេលថ្មីៗនេះ មានការបង្ហោះ នូវបណ្តុំរូបភាព ដែលបង្ហាញពី ការប្រយុទ្ធគ្នា រវាងស្តេចសត្វ នៅលើគោក ជាមួយនិង អ្នកប្រមាញ់ ដ៏ស្ទាត់ជំនាញ នៅក្នុងទឹក ដើម្បីដណ្តើម ចំណី ដែលកំពុង រង់ចាំអ្នកឈ្នះ ជាស្រេច។

សង្រ្គាមមួយនេះ ជាការដណ្តើម នូវ ខ្មោចសត្វ ដំរីដ៏ធំ មួយក្បាល ដែលដេកងាប់ នៅឯមាត់ទន្លេមួយ ក្នុងតំបន់ Samburu នៃប្រទេស កេនយ៉ា ដែលមានការ ចូលរួមពីសំណាក់ សត្វក្រពើ ដ៏ធំមួយក្បាល ជាមួយនឹង សត្វតោមួយក្រុម។

យោងទៅតាមសម្តី របស់លោក Hung Ta វ័យ ៥០ឆ្នាំ ដែលជាអ្នក ថតរូបទាំងនេះ បានឲ្យដឹងថា “បន្ទាប់ពីប្រភេទ សត្វទាំង២នេះ បានឃើញចំណី ដ៏ធំមួយនៅ នឹងមុខរបស់ខ្លួន ហើយនោះ ពួកវាសុទ្ធតែ ប៉ងចង់បាន រៀងៗខ្លួន ទើបធ្វើឲ្យមានការ ប្រយុទ្ធគ្នាបែបនេះ តែម្តងទៅ។ ខ្ញុំអាចមើលឃើញថា ហ្វូងសត្វតោ ទាំងនោះ បានធ្វើការវាយប្រហារ ទៅលើ សត្វក្រពើ មួយក្បាល យ៉ាងចាស់ដៃ ដោយខ្លះ បានខាំជើង ខ្លះខាំកន្ទុយ របស់សត្វក្រពើ តែពួកវាក៏មាន ការប្រុងប្រយ័ត្នខ្ពស់ ក្នុងការគេចពី ចង្កូមរបស់សត្វ ក្រពើមួយក្បាល នោះផងដែរ”។

Hung Ta បានបន្តទៀតថា “មួយសន្ទុះក្រោយមក ដោយទ្រាំនឹង ការវាយប្រហារ ពីសំណាក់ហ្វូង សត្វតោនោះ មិនបានក្រពើ ក៏បានដកថយ ចូលក្នុងទឹកជ្រៅ វិញ ហើយសត្វតោ ក៏ទទួលបាន ជ័យជំនះ និង បានខ្មោចសត្វដំរី ដ៏ធំមួយ ធ្វើជាចំណី”។

នេះអាចជា សង្រ្គាមមួយ ក្នុងការដណ្តើម ចំណី តែវាក៏ជា សង្រ្គាមមួយ ក្នុងការរក្សានូវ កេរ្ត៍ឈ្មោះជា អ្នកប្រមាញ់ ដ៏អស្ចារ្យ របស់ពួកវា រៀងៗខ្លួនផងដែរ៕

ខាងក្រោម ជាបណ្តុំរូបភាព អំពីសកម្មភាព ក្នុងការប្រយុទ្ធគ្នា រវាងសត្វទាំងពីរ៖









តើប្រិយមិត្តយល់ យ៉ាងណាដែរ?

ប្រភព៖ ដេលីម៉េល

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]