ភ្នំពេញ៖ ជាធម្មតាសម្រាប់ មនុស្សស្រី មានសម្រស់ស្រស់ស្អាត ប្រៀបដូច ជាបុប្ផាក្រពុំ រមែងតែងតែ មានកន្លង់ជា ច្រើនប្រជែងគ្នា តាមក្រេបលម្អង មិនឈប់ឈរនោះទេ ។ ជាក់ស្ដែងថ្មីៗនេះ តារាសម្តែង និងជាពិធីការិនី សម្តីផ្អែម កញ្ញា ឌួង ហ្សូរីដា បានរំលេចសារខ្លីមួយ នៅពេលមាន បុរសម្នាក់ ប្រើភាសាស្នេហា ផ្អែមល្ហែមសារសងនាង តាមរយៈបណ្តាញ ទំនាក់ទំនងសង្គម Facebook ។ ឌួង ហ្សូរីដា បដិសេធស្នេហ៍ ហើយ ចាត់ទុកថា ការដែល បុរសម្នាក់នោះ ប្រើពាក្យសម្តី លួងលោមសុំ ស្នេហ៍នាង គឺជាការគាំទ្រ ជ្រុលនិយម ធ្វើឲ្យនាងមាន ភាពខ្លាចរអាខ្លាំង ចំពោះការ ស្រឡាញ់មួយនោះ ។

នេះមិនមែន ជាលើកទី១ទេ ដែលពិធីការិនី កញ្ញា ឌួង ហ្សូរីដា ត្រូវបានបុរសៗជាច្រើន សុំស្នេហ៍មិន ឈប់ឈរ តែនាងហាក់ដូចជា មិនអើពើ ចំពោះស្នេហាទាំងអស់ នោះឡើយ ។ មិនតែប៉ុណ្ណោះ តារាស្រីរូបនេះ បែរជាមានអារម្មណ៍ថា ខ្លាច និងបែរជាបង្ហាញ ពីអារម្មណ៍រន្ធត់ ពេលដែលអ្នកគាំទ្រ ពោលពាក្យស្រឡាញ់ នាងឆៅៗបែបនេះ ព្រោះថាកន្លងមកធ្លាប់ មានមនុស្សស្រីម្នាក់ បានបង្ហាញកាយ វិការគាំទ្រ និងស្រឡាញ់នាងខ្លាំង រហូតដល់ការ ស្រឡាញ់ ធ្វើឲ្យនាងមាន បញ្ហាទៅវិញ ។

តាមរយៈសារខ្លីមួយ ដែលតារាស្រី កញ្ញា ឌួង ហ្សូរីដា បានបង្ហោះនៅលើ Facebook បានសរសេរ ជាភាសាខ្មែរ ដោយបញ្ជាក់ពី អារម្មណ៍ផ្ទាល់ ខ្លួនថា “ ខ្ញុំទើបនិង មានពេល check inbox នៅថ្ងៃនេះ..! ខ្ញុំមិនដឹងថា ពូម្នាក់នេះ គាត់មាន បញ្ហាផ្លូវចិត្ត ឬមកពីគាត់ ចូលចិត្តខ្ញុំ ជ្រុលពេកទេ..!! ខ្ញុំសុំអរគុណសម្រាប់ ការចូលចិត្តនិងគាំទ្រ តែមិនមែនបែបលក្ខណៈ គួរឲ្យខ្លាច អ៊ីចឹងទេ..!!! ហេតុអ្វីប្រើពាក្យ ផ្តេសផ្តាស យ៉ាងនេះ? ខ្ញុំមានអារម្មណ៏ ខ្លាចខ្លាំងណាស់ សម្រាប់អ្នកស្រឡាញ់ គាំទ្រដល់ថ្នាក់ ជ្រុលនិយម”។

ឌួង ហ្សូរីដា បានសរសេរ ដោយរំឭកពី រឿងចាស់ថា “ ដូចករណីមនុស្សស្រីម្នាក់ តាមស្រឡាញ់ រំខានរហូតដល់ ថ្នាក់ ចាប់ដាក់ប៉ុស្ត៍ ប៉ូលីសហើយ តែគាត់បែរជាសួរ លោកប៉ូលីសវិញថា ខុសដែរមែនទេ គ្រាន់តែស្រឡាញ់ មនុស្សម្នាក់នោះ ខ្ញុំទទួលការស្រឡាញ់ រាប់អានចំពោះ អ្នកគាំទ្រ ទាំងអស់គ្នា តែមិនមែនក្នុង ន័យស្នេហាទេ..!!! អាចត្រឹមជា មិត្តភក្តិ បងប្អូន ..!!! សូមមេត្តា កុំខឹងណា ព្រោះបេះដូងខ្ញុំ អត់ទំនេរសម្រាប់ តំណែងនេះទេ..!!! ” ។

បើទោះបីជា ពិធីការិនី ប្រចាំស្ថានីយទូរទស្សន៍ អាស៊ីអាគ្នេយ៍ កញ្ញា ឌួង ហ្សូរីដា បានបង្ហាញសារ បដិសេធន៍មិនទទួល យកស្នេហ៍ពី បុរសម្នាក់ ដែល chat មកសុំស្នេហ៍ពីនាង ដោយអះអាងថា នាងមានម្ចាស់ ចិត្តរួចហើយ ក៏ដោយ ប៉ុន្តែតារាស្រីរូបនេះ មិនបានបញ្ជាក់ ច្បាស់ឡើយថា បុរសដែលមានសំណាង ធ្វើជាម្ចាស់គ្រងបេះដូង នាងនោះ ជាអ្នកណានិង ត្រៀមរៀបការ ជាមួយគ្នា នៅពេលណា ច្បាស់នោះទេ ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]