ប្រេស៊ីល៖ អ្នកធម្មជាតិវិទូ ចិត្តសឿង ម្នាក់ឈ្មោះ Rosolie បានស្ម័គ្រចិត្ត ប្រថុយគ្រោះថ្នាក់ ដោយឲ្យពស់ថ្លាន់ យក្សនៅព្រៃ អាម៉ាហ្សូន ប្រវែង ៧.៦២ ម៉ែត្រ និង ទង្ងន់ ១៨២ គីឡូក្រាម លេបរូបគាត់ ចូលទៅក្នុងពោះរបស់វា ដោយការធ្វើបែបនេះ គឺដើម្បីឲ្យរូបគាត់ អាចថតវីដេអូឯកសារ នៅក្នុងខ្លួន របស់ស្តេច ពស់នោះបាន។ សកម្មភាពទាំងអស់ នៃដំណើរផ្សងព្រេងដ៏ គ្រោះថ្នាក់ខាងលើ នឹងចាក់ផ្សាយទាំងស្រុង ក្នុងប៉ុស្តិ៍ ទូរទស្សន៍ Discovery Channel នៅថ្ងៃអាទិត្យ សប្តាហ៍នេះ។

តាមរយៈកិច្ចសម្ភាសន៍ លោក Rosolie បានអះអាងថា ក្រោយពីសត្វលេប រូបគាត់ហើយ គឺពេលនេះ គាត់មិនមាន បញ្ហាសុខភាពនោះទេ តែអ្វីដែលលោក បារម្ភគឺលោកភ័យខ្លាច ការលេបរូបលោក ធ្វើឲ្យប៉ះពាល់ដល់សុខភាព របស់សត្វពស់ថ្លាន់យក្ស anaconda ទៅវិញទេ។ «ខ្ញុំមិនមានបញ្ហា ការភ័យខ្លាចអ្វីទេ ក្រោយពីបេសកកម្មនោះបានចប់ ព្រោះយើងបានស្លៀក សំលៀកបំពាក់ការពារ ហើយពួកយើង ដឹងមុនថា ឧបករណ៍ទាំងនោះ ពិតជាអាច ការពារ រូបខ្ញុំបាន ប៉ុន្តែអ្វីដែល ខ្ញុំបារម្ភនោះគឺ ការលេបខ្ញុំ ចូលទៅក្នុងពោះ ធ្វើឲ្យសត្វពស់ anaconda រងការឈឺចាប់ខ្លាំង» អ្នកធម្មជាតិវិទូ ខាងលើបញ្ជាក់ បែបនេះ។

ទាំងទងនឹង សកម្មភាពនេះដែរ សកម្មជនការពារ សិទ្ធិរបស់សត្វព្រៃ បានធ្វើការរិះគន់ យ៉ាងធ្ងន់ធ្ងរទៅ លើទង្វើ របស់ក្រុមលោក Rosolie ដោយពួកគេបាន អះអាងថា ការធ្វើបែបនោះ គឺហាក់ដូចជាធ្វើ ទារុណកម្ម ទៅលើសត្វ ព្រោះមែនទែនទៅ ខ្លួនរបស់លោក Rosolie គឺមានទំហំធំ ជាងចំណី ទូទៅដែល ពស់ថ្លាន់យក្ស anaconda ធ្លាប់ស៊ី ចំណែកភាគីលោក Rosolie ឯណេះវិញបានធានាថា សកម្មភាពរបស់លោក មិនបានបង្កគ្រោះថ្នាក់ ដល់សត្វពស់នោះទេ តែផ្ទុយទៅវិញគឺ លោកអាច ប្រមូលមូលនិធិ ដើម្បីជួយការពារជំរក សត្វព្រៃបានថែមទៀតផង។

ដើម្បីធ្វើឲ្យ សត្វពស់លេប គឺលោក Rosolie បានស្រោចឈាម របស់សត្វជ្រូកព្រៃនៅ លើខ្លួនរបស់គាត់ ព្រោះសត្វជ្រូកព្រៃ គឺជាចំណីដ៏ពេញនិយម មួយរបស់ពស់ថ្លាន់យក្ស ក្រៅពីនោះ សត្វក្តាន់ សត្វជ្រូកទឹក និង សត្វក្រពើ caiman ក៏ពស់ anaconda តែងតែចាប់ស៊ី ជាប្រចាំដែរ។ ក្នុងការ ការពារ ចំពោះគ្រោះថ្នាក់ ដោយសារលេបរបស់ សត្វពស់នេះ Rosolie បានប្រើសំលៀកបំពាក់ ដែលផលិត ឡើង ពីសរសៃរអំបោះធ្វើពីកាបូន (carbon fiber) ដែលអាចការពារ ពីការ រឹបឲ្យស្លាប់ និង ការរំលាយអាហារ របស់សត្វពស់ ហើយសំលៀកបំពាក់ ដ៏ពិសេសខាងលើ ក៏មាន ផ្ទុកខ្យល់អ៊ុកស៊ីហ្សែន ដែលអាចឲ្យ ដកដង្ហើមបាន ៣ម៉ោង, ប្រព័ន្ធទំនាក់ទំនង និង កាមេរ៉ាជាច្រើនផងដែរ៕


           ពស់ថ្លាន់ យក្សនៅព្រៃ អាម៉ាហ្សូន ប្រវែង ៧.៦២ ម៉ែត្រ និងទង្ងន់ ១៨២ គីឡូក្រាម

លោក Rosolie និងក្រុមការងារ សរុប១២ នាក់បានធ្វើដំណើរផ្សងព្រេងដ៏គ្រោះថ្នាក់នៅ ព្រៃអាម៉ាហ្សូន

សកម្មភាពនេះ បានរងការ រិះគន់ យ៉ាងធ្ងន់ធ្ងរដោយ គេចាត់ទុកថា វាដូចជាការធ្វើ ទារុណកម្មលើសត្វ 

សំលៀកបំពាក់ផលិតពីអំបោះធ្វើពីកាបូន អាចការពារ ការ រឹបឲ្យស្លាប់ និងការរំលាយអាហារ របស់ពស់

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]