ប៉ូឡូញ៖ ផ្នូរបញ្ចុះសព របស់បិសាច ជញ្ជក់ឈាម ជាច្រើនកន្លែង ត្រូវបាន ប្រទះឃើញ ដោយក្រុម អ្នកស្រាវជ្រាវ នៅក្នុងប្រទេសប៉ូឡូញ ដែលមានអាយុកាល ដ៏ចំណាស់ ចន្លោះពីឆ្នាំ ១៦០០ ដល់ ១៧០០ នៃគ្រិស្តសករាជ។ ការធ្វើកំណាយ ទៅលើផ្នូរ ទាំងអស់នោះ ត្រូវបានអ្នកស្រាវជ្រាវ អះអាងថា មនុស្សកាល ពីសម័យនោះ បានបញ្ចុះសាកសព ដែលពួកគេគិតថា ជាបិសាចជញ្ជក់ឈាម ទាំងនោះ យ៉ាងប្រុងប្រយ័ត្នបំផុត ដោយមានរៀបចំ ឧបករណ៍ដាក់ការពារ និង រារាំងសាកសព កុំឲ្យងើប ពីផ្នូរទៅរំខាន ឬ ជញ្ជក់ ឈាមមនុស្ស វិញបាន។

សាកសពបិសាច ជញ្ជក់ឈាម ដែលគេជីក រកឃើញទាំងអស់ មានចំនួន ៦ផ្នូរធំៗ និង ខុសពីផ្នូរ ជនសាមញ្ញ ដែលស្ថិត ក្នុងភាគឥសានប្រទេស ដោយក្នុងនោះ គ្រប់សាកសព និមួយៗ សុទ្ធតែបញ្ចុះ ដោយមានដុំថ្មធំៗ សង្កត់លើ ឬ ញាត់ទៅក្នុងមាត់ សាកសព និង ខ្លះទៀត មានដាក់  កណ្តៀវ សង្កត់នៅពីលើ ក របស់សាកសព ការពារក្រែង សាកសពរស់ឡើងវិញ។

សំរាប់ អ្នកវិទ្យាសាស្ត្រវិញ បានបកស្រាយថា ការដាក់ដុំថ្ម សង្កត់លើ សាកសព ឬ ដាក់កណ្តៀវ លើ .ក សាកសពបែបនោះ ក៏អាចជាវិធីសាស្ត្រការពារ ការរីករាលដាលនៃ មេរោគអាសន្នរោគ របស់ប្រជាជន សម័យនោះផងដែរ ដោយសារតែ ប្រជាជន សម័យដើម មិនយល់ច្បាស់ពីការឆ្លង រីករាលដាល របស់មេរោគ នោះទេ ដូច្នេះវិធីការពារ របស់ពួកគេ គឺធ្វើទៅតាម បែបជំនឿ ទៅវិញ៕


ផ្នូរបិសាចជញ្ជក់ឈាមមាន អាយុកាលដ៏ចំណាស់មួយចន្លោះពីឆ្នាំ ១៦០០ ដល់ ១៧០០ នៃគ្រិស្តសករាជ


គ្រោងឆ្អឹង និមួយៗ មានដុំថ្មធំៗ សង្កត់លើ និងខ្លះទៀត មានដាក់ កណ្តៀវ សង្កត់នៅពីលើ-ក 

តើមិត្តអ្នក អានជឿថា លើលោកនេះ ពិតជាមានបិសាច ជញ្ជក់ឈាមមែន ឬក៏អត់?

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]