អាមេរិក៖ តាំងពីយូរយារ ណាស់មកហើយ ដែលមនុស្ស តែងតែ ធ្វើការ ទស្សទាយ ពីអវសាន របស់ភពផែនដី ដោយក្នុងនោះ ពួកគេអះអាងឡើង ដោយផ្អែកលើ ជំនឿបុរាណ ក្បួនច្បាប់ ឬ គម្ពីរសាសនា ជាដើម ក៏ប៉ុន្តែឆ្លងកាត់អស់ ជាច្រើនរយពាន់ឆ្នាំ កន្លងមក ការទស្សទាយ ទាំងនោះក៏បាត់ទៅវិញ ដោយសារតែ ផែនដី មិនបានរលាយ ដូចដែលពួកគេ អះអាងនោះទេ ហើយក្រោយ ការទស្សទាយ ពីអវសាន ភពផែនដី មុនៗ បានកន្លងផុតទៅ ការទស្សទាយថ្មី ក៏បានមកដល់។ ថ្មីៗនេះ មានគ្រិស្តបរិស័ទ ជនជាតិ អាមេរិក មួយក្រុម បានចេញមកធ្វើ ការទស្សទាយថា ភពផែនដី យើងនេះ នឹងត្រូវវិនាស នា ៧ ឆ្នាំ ខាងមុខទៀត ដោយសារ តែទឹកជំនន់ដ៏ធំ ការរញ្ជួយដី ដ៏ខ្លាំងក្លា និង ជំងឺថ្មីផ្សេងៗ ដែលនឹងសំលាប់ ជីវិតមនុស្សទាំងអស់។

គ្រិស្តបរិស័ទ មួយក្រុមនោះ គឺមកពី សមាគមន៍ គម្ពីរ ប៊ីប ពិភពលោក (គម្ពីរគោលរបស់សាសនាគ្រិស្ត Bible) បានហៅ ហេតុការណ៍នោះ ថាវាមិនមែនជា ដំណឹងអាក្រក់នោះទេ ព្រោះព្រះយេស៊ូគ្រិស្ត នឹងចុះមកហើយ យកអ្នកដែលមាន ជំនឿ លើទ្រង់ទៅ កាន់ឋានសួគ៌ ហើយមនុស្សដទៃ ទៀត នឹងស្លាប់ដោយសារ ការលិចលង់។ លោក Kenton Beshore នាយក នៃសមាគមន៍ គម្ពីរ ប៊ីប ពិភពលោក បានមានប្រសាសន៍ថា ដំណឹងល្អនោះ នឹងមកដល់ក្នុងឆ្នាំ ២០២១ ខាងមុខនេះ ហើយការ រៀបរាប់ កាន់តែ លំអិតពីដំណើរ វិនាសភពផែនដី មានសរសេរ កាន់តែច្បាស់ ក្នុងសៀវភៅ របស់លោក ដែលមាន ចំណងជើងថា “នៅពេលណា?” និង សៀវភៅជាច្រើនទៀត ដែលលោកបាន បោះផ្សាយ ជាបន្តបន្ទាប់។

លោក Beshore ជឿជាក់ថា ការទស្សទាយ កន្លងមក ធ្លាប់បានកើតឡើងពិត រួចមកហើយ ដូចជា ការចាប់កំណើត ឡើងវិញ នៃរដ្ឋអ៊ីស្រាអែល ការធ្វើដំណើរ ជុំវិញភពផែនដី និង ការទៅកាន់ ទីអវកាស ដែលទាំងអស់នេះ ពីមុនមនុស្ស មិនដែលគិតថា វាអាចនឹងកើត បាននោះទេ។ លោកបានបន្តថា កាលបរិច្ឆេទ នៃថ្ងៃអវសានរបស់ ភពផែនដី នឹងដឹងតាម រយៈគម្ពីរ ប៊ីប ហើយវា នឹងកើត ឡើងយ៉ាងពិតប្រាកដ៕


ភពផែនដីយើងនេះ នឹងត្រូវវិនាសនា៧ ឆ្នាំ ខាងមុខនេះ ដោយសារ តែទឹកជំនន់ដ៏ធំ ការរញ្ជួនដីដ៏ខ្លាំងក្លា


ការទស្សទាយពីអវសានភពផែនដីនៅឆ្នាំ ២០២១ ធ្វើឡើងដោយ គ្រិស្តបរិស័ទជនជាតិ អាមេរិក មួយក្រុម


ក្រុមអ្នកជឿថាផែនដីនឹងវិនាស លើកបដា ដែលមានន័យថា ថ្ងៃបញ្ចប់របស់ផែនដី គឺដល់ពេលហើយ!

តើអ្នកជឿថាការ ទស្សទាយនេះ អាចនឹងកើតឡើង ពិតប្រាកដ ដែរ ឬទេ?

ប្រភព៖ Metro

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]