បារាំង ៖ តាមប្រភព សារព័ត៌មាន បានឲ្យដឹងថា ក្រុមអ្នកបុរាណវិទូ បានរកឃើញ រូបចំលាក់ ស្រ្តី មានសុដន់ធំ និង ត្រគាកសាយ ធ្វើពីថ្ម កំបោរ មានអាយុកាល ២៣,០០០ ឆ្នាំ ដែលនេះ បង្ហាញថា មិនមែន ទើបតែ សម័យ បច្ចុប្បន្នទេ ដែលមនុស្សជាតិ មានការចាប់ អារម្មណ៍ទៅលើ ស្ត្រីមានសុដន់ធំ និង ត្រគាកសាយ។

រូបចំលាក់ ស្រ្តីដែលមាន សុដន់ធំ និង ត្រគាកសាយនេះ ត្រូវបានរកឃើញ នៅទីតាំង រុករក វត្ថុបុរាណ ក្នុងទីក្រុង Amiens ប្រទេសបារាំង ដោយ ក្រុមអ្នកបុរាណវិទូ កាលពីពេលថ្មីនេះ។ រូបចំលាក់ ដែលមាន ប្រវែង ១២ សង់ទីម៉ែត្រ នេះទៀតសោត មិនត្រូវ បានគេរកឃើញ ទាំងមូលទេ គឺវាបាន បែកទៅជា ២០ បំនែក ទៅហើយ ប៉ុន្តែ ត្រូវបាន ក្រុមអ្នកបុរាណវិទូ តភ្ជាប់ គ្នាវិញ ដែលបង្ហាញឲ្យឃើញថា គឺជារូប ចំលាក់ស្រ្តី មានអាយុកាល ២៣,០០០ ឆ្នាំ។

ប្រធានផ្នែកវប្បធម៌ ប្រចាំតំបន់ លោក Nicole Phoyu-Yedid បានឲ្យដឹងថា ការរកឃើញ ស្នាដៃ ដ៏អស្ចារ្យ មួយនេះ គឺវាពិតជាមាន សារៈសំខាន់ខ្លាំងណាស់ ដែលនេះមិនត្រឹមតែ សំរាប់ប្រទេស បារាំងប៉ុណ្ណោះទេគឺ ទូទាំងសកលលោក តែម្តង។ ចំនែកឯលោក បុរាណវិទូ បានបន្ថែមថា នៅពេលដែលពួកគាត់ ជីករុករកនោះ គឺសង្ឃឹមថា នឹងអាចរកឃើញ ឆ្អឹង ឫ អាវុធអ្វី ផ្សេង នោះទេ ប៉ុន្តែពេល ដល់ថ្ងៃទីពីរ នៃការរុករក ពួកគាត់បានរកឃើញ បំនែកតូចៗ ចំនួន ២០ ធ្វើពីថ្មកំបោរ ដែលមើល ទៅគួរ ឲ្យចាប់អារម្មណ៍ ណាស់ ក៏បានយកវា មកផ្គុំបញ្ចូល គ្នាវិញ ក៏ចេញជារូបរាង ស្រ្តីមានសុដន់ធំ និងត្រគាកសាយ ដែលនេះ ជាសារមួយបង្ហាញថា រូបចំលាក់ស្រ្តីនេះ ជានិមិត្តសញ្ញា ថាជាស្រ្តី ដែលមាន សក្តានុពល ក្នុងការបង្កើតកូន នៅ ២៣,០០០ ឆ្នាំមុន៕


ចង់ដឹងកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោម ៖

 

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព ៖ Mirror

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]