នេប៉ាល់៖ កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើល យ៉ាងខ្លាំងមួយ នូវបណ្តារូបភាព ដែលបង្ហាញពី ការសម្លាប់រង្គាល ទៅលើសត្វក្របី ជាង៥,០០០ក្បាល នៅទីវាលមួយកន្លែង សម្រាប់ធ្វើជា ដង្វាយបូជា ជូនដល់ព្រះ នៅក្នុងពិធីបុណ្យ ដ៏ធំមួយ របស់ប្រទេស នេប៉ាល់។

ពិធីបុណ្យមួយនេះ គឺប្រារព្ធឡើង រាល់៥ឆ្នាំម្តង នៅឯព្រះវិហារ Gadhimi មានន័យថា អំណាចរបស់ព្រះ ដែលស្ថិតនៅក្នុង តំបន់ Bariyapur នៃប្រទេស នេប៉ាល់ ក្បែរនិងព្រំដែន របស់ប្រទេស ឥណ្ឌា ក្នុងគោលបំណង សុំសេចក្តីសុខ និងសន្តិភាព ពីព្រះ។ តែអំឡុងពិធីបុណ្យ មួយនេះគឺ មិនត្រឹមតែ សត្វក្របី ប៉ុណ្ណោះទេ ដែលត្រូវបាន គេសម្លាប់ ក៏នៅមានសត្វ ផ្សេងទៀត ដូចជា សត្វពពែ និងប្រភេទ សត្វបក្សី មួយចំនួនផងដែរ សរុបទាំងអស់ គឺចំនួនសត្វ មិនក្រោម ២៥០,០០០ក្បាល ទេដែលត្រូវ បានគេប្រមូលយក មកសម្លាប់នៅ ក្នុងពិធីបុណ្យ មួយនេះ។

យ៉ាងណាមិញ អង្គការ ការពារសិទ្ធិ របស់សត្វ ក៏បានបង្ហាញ អំពីប្រតិកម្ម ក្នុងការជំទាស់ ទៅលើ សកម្មភាព ទាំងនេះ ផងដែរ តែមិនមាន ប្រសិទ្ធិភាពនោះឡើយ ព្រោះថាប្រជាជន ៨០% ក្នុងប្រទេសនេះ គឺកាន់សាសនា ហិណ្ឌូ ហើយពិធីបុណ្យមួយនេះ គឺជាពិធីបុណ្យដ៏ ធំបំផុតមួយ សម្រាប់ពួកគេ ដូច្នេះពួកគេត្រូវ តែប្រកាន់ឲ្យ បានខ្ជាប់ខ្ជួន៕

ចង់ឃើញទិដ្ឋភាព ក្នុងការសម្លាប់ សត្វរង្គាល របស់ប្រជាជន ក្នុងប្រទេសនេះ យ៉ាងណានោះ សូមទស្សនា រូបភាពខាងក្រោម៖

ទិដ្ឋភាពរួម អំឡុងពេលសម្លាប់ សត្វក្របី យ៉ាងរង្គាល សម្រាប់ពិធីបុណ្យ ដ៏ធំរបស់ប្រជាជន នេប៉ាល់


















ប្រជាជនជាង ២លាននាក់ តែងតែមក កាន់ព្រះវិហារ Ghadhimi ដើម្បីចូលរួម ពិធីបុណ្យមួយនេះ


តើប្រិយមិត្តយល់ យ៉ាងណាដែរ?

ប្រភព៖ ដេលីម៉េល

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]