ស្កុតឡែន ៖ នេះពិតជារឿងមួយដ៏ គួរឲ្យហួសចិត្ត និង ចំលែកបំផុត ដែលនារីម្នាក់ ទើបតែដឹង ថាខ្លូនឯង មានផ្ទៃពោះ បន្ទាប់ពីបាន សម្រាលកូន នៅក្នុងបន្ទប់ទឹក កាលពីសប្តាហ៍មុន រួចមក។

នារីម្នាក់នេះ មានឈ្មោះ Gemma Armstrong អាយុ ១៩ ឆ្នាំ បានត្រលប់ មកពីធ្វើការវិញ ស្រាប់តែមាន អាការៈចង់ក្អួត ក៏រត់ចូល បន្ទប់ទឹក ប៉ុន្តែបែរជា ឈឺពោះ រួចសម្រាលកូន នៅក្នុងបន្ទប់ទឹក ដោយមាន ជំនួយពី អនាគតម្តាយក្មេក និង បងស្រីថ្លៃ ព្រោះពេលនោះ ដៃគូរបស់នាងលោក Daniel Degan បានចេញ ទៅក្រៅ ប្រទេសហើយ។ អ្វីដែលជារឿង មិនគួរឲ្យជឿ នោះ គឺក្នុងរយៈពេល ៩ ខែនេះ ពោះរបស់នាង មិនបានរីកធំ ដូចដែលស្រ្តីមាន ផ្ទៃពោះ ដទៃទៀតនោះទេ។ មិនតែ ប៉ុណ្ណោះទេ នៅមុន ពេលសម្រាលកូន មួយខែ នាង និង គូស្នេហ៍ បានទៅ លេងសមុទ្រ និងពាក់ឈុត ប៊ីគីនី ទៀតផង ដែលគ្មាន ការប្រែប្រួល ពីទំហំពោះរបស់នាងឡើយ។

នាងបានឲ្យដឹងថា « ខ្ញុំពិតជាមិនបានដឹង ថា មានផ្ទៃពោះពិតមែន ហើយពេលខ្ញុំ មានអាការៈចង់ក្អួត នោះ គឺខ្ញុំគិតថា វាបណ្តាលមកពី ការពុលអាហារ ប៉ុណ្ណោះ ប៉ុន្តែពេលចូលដល់បន្ទប់ទឹក ទើបដឹងថា ខ្ញុំជិត សម្រាលកូន ប៉ុន្តែ សំណាងល្អ មានអនាគត ម្តាយក្មេក និង បងស្រីថ្លៃ នៅទីនោះ បានជួយខ្ញុំ ទាន់ ពេលវេលា ឲ្យខ្ញុំបង្កើតកូនស្រី ដោយសុវត្ថិភាព នៅក្នុងបន្ទប់ទឹក ដែលត្រូវ ចំនាយពេល អស់រយៈពេល ២ ម៉ោង ដោយនេះ ជារឿងមួយ ដ៏អស្ចារ្យបំផុត សម្រាប់ជីវិតរបស់ខ្ញុំ»។

យ៉ាងណាមិញ ការសម្រាលកូន បានកូនស្រី នៅក្នុងបន្ទប់ទឹក ដែលនាង មិនដឹងជាមុន ថាខ្លួនមាន ផ្ទៃពោះ បានធ្វើឲ្យ មនុស្សគ្រប់គ្នា មានការភ្ញាក់ ផ្អើលជាខ្លាំង និង នាំគ្នាអបអរសាទ ក្នងឱកាស ដ៏រីករាយនេះ ដែលនាងនិង កូនស្រី បានទទួល អំណោយជាច្រើន ពីមិត្តភក្តិ និង សាច់ញាតិ។

គួរបញ្ជាក់ផងដែរបន្ទាប់ពី បានសម្រាលកូនស្រី នៅក្នុងបន្ទប់ទឹករួចមក នាង និង កូនស្រីឈ្មោះ Orla មានទម្ងន់ ៣.៤ គីឡូក្រាម ត្រូវ បានបញ្ជូន ទៅមន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យ បញ្ជាក់ថា ម្តាយ និងកូន មានសុខភាពល្អ។ អ្វីដែលជា ដំនឹងល្អ បន្ទាប់ពីក្រុមគ្រូពេទ្យ តាមដាន សុខភាព របស់ម្តាយ និង កូនរយៈពេល ពីរថ្ងៃរួចមក ពួកគេបានពនិត្យឃើញថា ពួកគេមាន សុខភាពល្អតែម្តង៕

 
       នាង Armstrong ថតជាមួយ កូនស្រី ,អនាគតម្តាយក្មេង និង គូស្នេហ៍

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព ៖ ដេលីម៉ែល

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]