ភ្នំពេញ៖ កាលពីល្ងាច ថ្ងៃទី២៨ វិច្ឆិកា ម្សិលមិញនេះ នៅឯរោងភាពយន្ត Major Cineplex ក្នុងផ្សារទំនើប Aeon Mall ជាន់ទី២ មានទស្សនិកជន ជាច្រើននាក់ បានចូលរួម ទស្សនាខ្សែភាពយន្ត “Penguins of Madagascar” ហើយ បានបញ្ចេញនូវ ស្នាមញញឹម និងសើច យ៉ាងសប្បាយ រីករាយ បន្ទាប់ពីបាន ទស្សនាខ្សែភាពយន្ត នេះរួច។

“Penguins of Madagascar” គឺជាខ្សែភាពយន្ត ប្រភេទ 4DX (3D) បែបតុក្កតា (Animation) ដែលនិយាយពី ដំណើរផ្សងព្រេង ដ៏សប្បាយរីករាយ បែបកំប្លុកកំប្លែង របស់សត្វ ផេនឃ្វីន ៤ក្បាល គឺ Skipper, Kowalsko, Rico និង Private ហើយក្រោយមក ក៏បានចូលរួម ជាមួយនឹង ស្ថាប័នមួយ ដែលមានឈ្មោះ ថា “The North Wind” ដើម្បីបញ្ឈប់ លោក Dr. Octavius Brine (ជាសត្វមឹក ដ៏ធំមួយក្បាល) ពីមហិចតា ចង់បំផ្លាញពិភពលោក។

នេះជាពេលវេលា សម្រាប់ប្រិយមិត្ត ទាំងអស់គ្នា ដែលចង់ទទួលបាន នូវបទពិសោធន៏ ក្នុងការទស្សនា ខ្សែភាពយន្ត ប្រភេទ 3D ជាមួយនឹង អេក្រង់ធំ 4K និងច្បាស់ ត្រជាក់ភ្នែកបំផុត នៅក្នុងរោងភាពយន្ត “Major Cineplex” ផ្សារទំនើប Aeon Mall ជាន់ទី២។

គួរបញ្ជាក់ផងដែរថា រោងភាពយន្ត “Major Cineplex” គឺជារោងភាពយន្ត ដំបូងគេបង្អស់ និងតែមួយគត់ នៅក្នុង ប្រទេសកម្ពុជា ដែលបាននាំយក នូវបទពិសោធន៏ ខ្សែភាពយន្ត ប្រភេទ 4DX (3D) នេះ ជូនអ្នកទស្សនា ជាងនេះទៅទៀត មិនត្រឹមតែ ផ្តល់ជូននូវ បទពិសោធន៏ ខ្សែភាពយន្ត ប្រភេទ 4DX (3D) ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង មានបំពាក់នូវ កៅអី ដែលអាចកម្រើក ទៅតាមស្ថានភាព នៅក្នុង ខ្សែភាពយន្ត បូករួមទាំង បរិយាកាសពិតៗ ដូចជា ការបាញ់ខ្យល់, រន្ទះ, អ័ព្ទ, ក្លិន, រំញ័រ និងទឹក ជាដើម៕

សូមទស្សនាវីដេអូ Trailer នៃខ្សែភាពយន្ត Penguins of Madagascar ខាងក្រោម៖

  
     មនុស្សជាច្រើន កំពុងតំរង់ជួរ ទិញសំបុត្រ នៅរោងភាពយន្ត Major Cineplex



ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]