ខេត្តព្រះសីហនុ ៖ កាលពីវេលាម៉ោង ប្រមាណ៧យប់ ថ្ងៃទី២៧ វិច្ឆិកា ២០១៤ មានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ក្រុមអ្នកសារព័ត៌មាន និងសមត្ថកិច្ច ខណៈពេលកូនប្រុស របស់សេដ្ឋីជនជាតិ រុស្ស៊ីដែលជាអ្នក វិនិយោគធំ ជាងគេនៅខេត្តព្រះសីហនុ ត្រូវបានជនជាតិ រុស្ស៊ី ដូចគ្នាប៉ង ធ្វើឃាត តែមិនបានសម្រេច នៅត្រង់ចំណុច បរិវេណសណ្ឋាគារ ៧ជាន់ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។

យោងតាមប្រភពព័ត៌មាន ជំហានដំបូង បានឱ្យដឹងថា ជនរងគ្រោះដែល ត្រូវជនស្គាល់ អត្តសញ្ញាណ ច្បាស់ប៉ង ធ្វើឃាតនោះ មានឈ្មោះ អូស្ទាប់ ឌឺរ៉ូសិនកូ ជាជនជាតិរុស្ស៊ី សញ្ជាតិខ្មែរ អាយុ៣២ឆ្នាំ មានមុខរបរ ជាអ្នក វិនិយោគដ៏ធំ តាមតំបន់កោះ នៅខេត្តព្រះសីហនុ ។ ជនរង គ្រោះជាកូន ប្រុស បង្កើតរបស់ សេដ្ឋីរុស្ស៊ី ឈ្មោះ នីកូឡៃ ឌឺរ៉ូសិនកូ ត្រូវបានក្រុមជន សង្ស័យចំនួន ២នាក់វាយ បំណងសម្លាប់ តែសំណាងល្អ ជនរងគ្រោះ រួចជិវិត។

ដោយឡែក បើយោងតាមការ អះអាងពីឈ្មោះ នីកូឡៃ ឌឺរ៉ូសិនកូ អាយុ៥៤ឆ្នាំ ជាឪពុកជន រងគ្រោះបាន បង្ហើបថា នេះជាករណីប៉ង ធ្វើឃាតយ៉ាង ពិតប្រាកដ ព្រោះនៅថ្ងៃកើតហេតុ មានជនជាតិរុស្ស៊ី ដូចគ្នាមិន ស្គាល់មុខ បានទូរស័ព្ទ មកប្រាប់ រូបគាត់ថា ឱ្យរូបគាត់ ជួយយក លុយផ្ញើ ឱ្យជាង រថយន្តរបស់ គាត់ដែល ជាប់ពន្ធនាគារ រឿងបើក រថយន្តបុក មនុស្សស្លាប់កាលពី ប៉ុន្មាន ខែមុនផង ប៉ុន្តែដោយគាត់ រវល់ទើប ឱ្យកូនប្រុសឈ្មោះ អូស្ទាប់ ឌឺរ៉ូសិនកូ នេះទៅយកជំនួស នៅកន្លែងណាត់ជួប ក្នុងសណ្ឋាគារ ឆ្នេរឯករាជ្យ ប៉ុន្តែមិនទាន់ដល់ កន្លែងណាត់ជួបផង ក៏ ត្រូវជនសង្ស័យ បើករថយន្តម៉ាក កាមរី ពណ៌ទឹកមាស ស្ទាក់ពីមុខ ដោយទូរស័ព្ទប្រាប់ថា ឱ្យកូនប្រុសគាត់ឈប់ ត្រង់ចំណុចផ្លូវបំបែក ជាពីរ ។

បន្ទាប់មក អូស្ទាប់ ក៏ឈប់ ហើយបើកទ្វារថយន្ត បំណងចេញក្រៅ ក៏ត្រូវជនសង្ស័យ វាយប៉ង សម្លាប់តែម្តង សំណាងល្អកូន ប្រុសរបស់គាត់ មិន ស្លាប់ ត្រឹមតែរង របួសធ្ងន់ បែកមុខបែកមាត់ បាក់ថ្គាមសងខាង កំពុងសំរាកនៅ គ្លីនិកឯកជន សេតេ ក្រុងព្រះសីហនុ។

ជុំវិញករណីនេះដែរ លោកមានការ សង្ស័យទៅលើឈ្មោះ polensky ដែលជា ជនជាតិរុស្ស៊ីដូច គ្នាជាអ្នកនៅ ពីក្រោយខ្នង ព្រោះកន្លងមក ឈ្មោះ polensky នេះធ្លាប់មាន រឿងរ៉ាវជាមួយ លោកជា ច្រើនលើក ច្រើនសារ មកហើយដែរ មិនតែ ប៉ុណ្ណោះក៏ ធ្លាប់ព្រមាន បាញ់ក្រុម គ្រួសារលោក ផងដែរ ប៉ុន្តែដោយលោក ពុំមានភ័ស្តុតាង ច្បាស់លាស់ ទើបលោកពុំ បានប្តឹងទៅ លើឈ្មោះនោះ។

ទាក់ទិនទៅនឹង ករណីធ្វើ ឃាតកូនប្រុស សេដ្ឋីរុស្ស៊ីនេះ តាមប្រភព ជិតដិតមួយ បានលួចបង្ហើបថា ករណីនេះគេមាន ការសង្ស័យថាអាច កើតឡើង មកពី រឿងចងការលុយ ព្រោះបច្ចុប្បន្នក្រៅ អំពីការ វិនិយោគ ក្រុមគ្រួសារសេដ្ ឋីមួយនេះ មានមុខរបរ ជួល លក់ រថយន្ត និងចង ការ ប្រាក់ជាមួយ ជនជាតិ រុស្ស៊ីដូចគ្នា ហើយនៅយប់ថ្ងៃ កើតហេតុទំនង ជាមានមនុស្ស ហៅទៅ យកលុយថ្លៃ ចងការទើប កើតរឿងបែបនេះ៕


         ជនរងគ្រោះជាកូនប្រុសសេដ្ឋីរុស្ស៊ី

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ