ខេត្តស្វាយរៀង ៖ កុមារាម្នាក់ អាយុ៤ឆ្នាំ បានរងរបួសធ្ងន់ ដោយសារ គោយន្ត ដឹកបាវស្រូវ កិនចំពីលើពោះ បណ្តាលឱ្យ  ធ្លាយពោះវៀន ចេញមកក្រៅ តាមរន្ធគូទ សន្លប់ នៅនឹងកន្លែង។ ករណីដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលា ម៉ោង១០ព្រឹក ថ្ងៃទី២៨ វិច្ឆិកា ២០១៤ នៅចំណុច វាលស្រែ ភូមិប្រសូត្រទី១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប។ 

បើតាមនគបាល ប៉ុស្តិ៍រដ្ឋបាល ឃុំកណ្តៀង រាយការណ៏ឲ្យដឹងថា កុមារារងគ្រោះ ឈ្មោះ រិន ពេត អាយុ៤ឆ្នាំ មានទីលំនៅ ភូមិព្រៃសង្កែ ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍។ បើតាមស្ត្រីឈ្មោះ អេន ម៉ុន អាយុ២៨ឆ្នាំ ត្រូវជាម្តាយ កុមារារងគ្រោះ បានប្រាប់ឲ្យដឹងថា គាត់មាន កូន៣នាក់ហើយ កូនដែលរងគ្រោះ ជាកូនទី២ ដោយគ្រួសារ ក្រីក្រ គ្មានដីធ្វើស្រែ ប្តីក៏មកជួល ដីស្រែ អ្នកភូមិ ប្រសូត្រ ចំនួន២ហិកតា ដើម្បីធ្វើស្រែ យកផល ផ្គត់ផ្គង់ជីវភាព។

នៅមុនពេលកើតហេតុ ក្រុមគ្រួសារ ក៏បានជួលម៉ាស៊ីន បូតស្រូវ មួយគ្រឿង មកច្រូតស្រូវ ពេលដែលម៉ាស៊ីន បូតស្រូវ បានកន្លះហិកតា ប្តីគាត់ ក៏ប្រមូលបាវស្រូវ ដាក់លើគោយន្ត ពេញរ៉ឺម៉ក រៀបដឹកចេញទៅ ដាក់លើទួល ជិតផ្លូវជាតិលេខ១ ស្របពេលនោះ កូនប្រុស អាយុ៤ឆ្នាំ បានរត់ឡើង ជិះពីលើបាវស្រូវ ហើយបងប្រុស ជីដូនមួយ ជាអ្នកបើក គោយន្ត ដឹកស្រូវនេះ ដោយមានបុរស ជាឪពុក ជិះគោយន្ត ទៅជាមួយដែរ។

លុះបើកគោយន្ត ចេញបានប្រមាណ ជា៥០ម៉ែត្រ ក៏ក្រលែង ធ្លាក់កូន ពីលើគោយន្ត មកដីផ្ងាពោះ ហើយគោយន្ត បានកិនចំ ពីលើពាក់កណ្តាល ពោះ លាន់ស្នូរភូស បណ្តាលឲ្យ ធ្លាយចេញ ពោះវៀន តាមរន្ធគូទ មកក្រៅ មួយទ្រេល ធ្វើឲ្យកុមាររងគ្រោះ ស្រែកយំ យ៉ាងខ្លាំង ពេលនោះ បុរសជាឪពុក បានឮ ក៏ក្រឡេកមើល ក្រោយឃើញ កូនធ្លាយពោះវៀន ចេញតាមរន្ធគូទ មួយទ្រេល ទៅហើយ ក៏ប្រញ៉ាប់ ប្រញាល់ ដឹកកូន មកកាន់មន្ទីរពេទ្យ ខេត្ត ដើម្បីសង្គ្រោះ តែដោយ របួសធ្ងន់ធ្ងរពេក គ្រូពេទ្យក៏បញ្ជូន ទៅមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីសង្គ្រោះបន្ត ប៉ុន្តែគ្រូពេទ្យ និយាយថា សង្ឃឹមតិចណាស់៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]