អាហ្សង់ទីន៖ កាលពីពេលថ្មីៗនេះ មានវីដេអូឃ្លីប មួយទៀតហើយ ដែលទទួលបានការ ចាប់អារម្មណ៍ ពីមនុស្សជាច្រើន ពាក់ព័ន្ធទៅនឹង រឿងរ៉ាវព្រលឹងខ្មោច ព្រោះថា មានការ ថតបាននូវ ស្រមោលខ្មោចមួយ អំឡុងពេលដែល មានការប្រកួត បាល់ទាត់ក្នុង ប្រទេស អាហ្សង់ទីន។

ផ្អែកលើទិដ្ឋភាព ក្នុងវីដេអូដែល ថតបានអំឡុង ការប្រកួតរវាងក្រុម Racing Club និង ក្រុម River Plate នៃប្រទេស អាហ្សង់ទីន មានការប្រទះឃើញ ស្រមោលចម្លែកមួយ រសាត់ឆ្លងកាត់ មនុសជាច្រើន ទៅវិញទៅមក។ ដោយរឿងមួយនេះ ពិតជាមិនអាច មានអ្នកណា បកស្រាយ បានឡើយ។

យ៉ាងណាមិញ មនុស្សមួយចំនួន បានលើកឡើងថា វាគ្រាន់តែជា អ្នកគាំទ្រម្នាក់ ស្លៀកខោអាវ ពណ៌ប្រផេះ រត់ទៅវិញទៅមក ប៉ុណ្ណោះ ប៉ុន្តែក៏មាន អ្នកលើកឡើងដែរថា បើសិនជាមនុស្សមែន ហេតុអីក៏គ្មាន អ្នកណាឃើញ និងចាប់អារម្មណ៍ ហើយម្យ៉ាងវិញទៀត ម៉េចក៏រត់បាន លឿនខ្លាំង បែបនេះ?

គួរបញ្ជាក់ផងដែរថា ករណីដែលមាន ការថតបានរូបរាងស្រមោល ដែលត្រូវបាន ចាត់ទុកថាជា ខ្មោច បង្ហាញខ្លួនក្នុង ទីលានបាល់ទាត់នេះ ក៏មិនមែន ជាលើកទីមួយ ផងដែរ៕

ចង់ដឹងច្បាស់ តោះទស្សនាវីដេអូ ខាងក្រោមទាំងអស់គ្នា៖


                     រូបភាព៖ ស្រមោលក្នុង រង្វង់ដែល គេសន្មត់ថាជា ព្រលឹងខ្មោច

ប្រភព៖ មេត្រូ

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]