អាហ្រ្វិកខាងត្បូង៖ រូបថតដ៏កម្រ ដែលគេទើប ប្រមាញ់បាន ពីការរស់នៅ ក្នុងព្រៃរបស់តោ រោមពណ៌ ស ដ៏កម្រ និងវត្តមានកូន តូចៗ ២, ៣ ក្បាលរបស់វា ដែលគេសង្ស័យថា ពួកវា ទើបតែកើត។ រូបភាពដ៏មានតំលៃ ទាំងនោះ បង្ហាញថា វត្តមានរបស់សត្វតោរោម ពណ៌ស គឺនៅមាន នៅឡើយ នៅលើភពផែនដីយើងនេះ ពោលគឺមិនទាន់ផុតពូជ នោះទេ តែទោះជាយ៉ាងណា ក៏ដោយ វត្តមានរបស់ពួកវា គេឃើញ នៅសេស សល់តែមួយកន្លែងគត់ គឺនៅតំបន់ Greater Timbavati ក្នុងប្រទេស អាហ្រ្វិកខាងត្បូង បើតាមការប៉ាន់ស្មាន គឺ មាន តែ១៣ ក្បាលចុងក្រោយ ប៉ុណ្ណោះ។

អ្នកអភិរក្ស បានឲ្យដឹងថា កូនតោពូជ រោមពណ៌ស ទាំងនោះ រស់នៅ លាយឡំគ្នាក្នុងហ្វូង សត្វតោ ធម្មតា ដែលកូនតូចៗទាំងនោះ ត្រូវឃ្លាំមើល និង ការពារដោយមេៗរបស់វា។ ជាងថតរូប ម្នាក់ ឈ្មោះ Scott Ramsay ដែលជាអ្នកផ្តិតយក រូបទាំងនោះ បានឲ្យដឹងថា តោញីដែលត្រូវជាមេ របស់ពួកកូនតោ ទាំងនោះគឺ មានរោមស ដូចកូនៗវា ដែរ តែគ្រាប់ភ្នែករបស់វា គឺមានពណ៌ខៀវ ដែលខុសពីតោ ទូទៅដែលមានគ្រាប់ភ្នែក ពណ៌ត្នោត។

តោរោមស គឺជាពូជ មួយដាច់ ដោយឡែក ពោលគឺ វាមិនមែន ជាប្រភេទ តោភឿកនោះទេ ប៉ុន្តែអាចដែរ ពេលខ្លះអាឈ្មោល អាចជា តោរោមត្នោត ដែលវាទៅបង្កាត់ជាមួយមេតោ ដែលជា ពូជរោមស។ ជនជាតិភាគតិចមួយ ដែលជាកុលសម្ព័ន្ធឈ្មោះ Shangaan បានដឹងពី តោពូជរោម ស នេះរាប់ សតវត្សមកហើយ។ ជនជាតិនេះ ចាត់ទុកតោ ទាំងនោះ ថាជាតោរបស់អាទិទេព ហើយបុព្វបុរស របស់ពួកគេបាន និយាយថា តោជាសត្វដំបូងគេ ដែលព្រះ បានបង្កើតឡើងមក។

គូសបញ្ជាក់ ផងដែរថា តោរោមស ដ៏កម្រនេះ ត្រូវបានប្រទះឃើញ នៅអ៊ឺរ៉ុបដំបូង ក្នុងឆ្នាំ ១៩៣៨ តែគេត្រូវរង់ចាំ រហូតដល់ទសវត្សឆ្នាំ ៧០ ទើបគេអាចស្រាវជ្រាវ ដឹងកាន់តែច្បាស់ ពីពួកវា តាមរយៈសៀវភៅ ២ក្បាល ដែលសរសេរ ដោយធម្មជាតិវិទូ មួយរូប គឺលោក Chris McBride។ កន្លងមកអ្នក អភិរក្ស សំដែងការព្រួយបារម្ភ ចំពោះសុវត្ថិភាព របស់ពូជតោ ប្រភេទនេះ ដោយសារតែ រោមពណ៌ស អាចនឹងត្រូវ ប៉ាន់ សំរាប់អ្នកប្រម៉ាញ់ សត្វយកស្បែក ហើយគេសង្ស័យថា វាប្រហែលជា ផុតពូជលែងមានរស់ នៅក្នុងព្រៃ តទៅទៀតហើយ ក៏ប៉ុន្តែតាមរយៈរូបភាព ទាំងនេះបានបង្ហាញថា តោរោមស គឺមានវត្តមាន នៅឡើយ ក្នុងព្រៃមួយកន្លែង ក្នុងប្រទេសអាហ្រ្វិក ដែលនេះគឺជា ដំណឹងដ៏ល្អមួយ៕


                            កូនតោរោមស ស្ថិតក្រោមការការពារពីមេរបស់វា

             តោរោមស គឺជាប្រភេទតោដាច់ ដោយឡែកមួយ មិនមែនជាពូជភឿកនោះទេ

           ពេលខ្លះតោពូជរោមស អាចទៅបង្កាត់ជាមួយ តោឈ្មោល ដែលជាពូជរោមត្នោត
                 តោពូជរោមពណ៌ ស គឺរស់នៅក្នុងហ្វូងជាមួយគ្នា នឹងតោរោមពណ៌ត្នោត
  វត្តមានពួកវា នៅសេស សល់តែមួយកន្លែងគត់ ក្នុងតំបន់ Greater Timbavati អាហ្រ្វិកខាងត្បូង 

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]