ចិន៖ បុរសម្នាក់ មានសមត្ថភាពដ៏អស្ចារ្យ ដោយអាចប្រើពងស្វាស របស់គាត់ លើករបស់ដែលមាន ទំងន់ដល់ទៅ៨០គីឡូក្រាម ហើយយោលទៅ យោលមក បានរយៈពេល១០នាទី ថែមទៀតផង។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសម្នាក់មិនត្រូវបាន ស្គាល់ឈ្មោះ ជាអ្នកខេត្ត Henan បានបង្ហាញនូវសមត្ថភាព ពិសេសមួយ ដោយប្រើពងស្វាស ចងភ្ជាប់ជាមួយដុំឥដ្ឋ ទំងន់៨០គីឡូក្រាម ហើយលើកឡើង។ មិនត្រឹមតែអាច ប្រើពងស្វាសលើក ដុំឥដ្ឋទំងន់ដល់ទៅ ៨០គីឡូក្រាម ប៉ុណ្ណោះទេ គាត់ថែមទាំងអាច យោលវាទៅមក ចំនួន៣២០ដង ក្នុងរយៈពេល១០នាទី ថែមទៀតផង។

យ៉ាងណាមិញ ការដែលប្រើពងស្វាស លើកទំងន់បែបនេះ គឺគេជឿជាក់ថា វាអាចបង្កើតគុណភាពនៃជីវិត និងជួយឲ្យមាន សុខភាពល្អបាន ផងដែរ។

សូមបញ្ជាក់ថា ការធ្វើបែបនេះ មិនមានការ ទទួលស្គាល់ ឬ ណែនាំ អ្វីឡើយ ហើយយើងក៏មិនអាច ដឹងបានដែរ ថាវានឹង មានប្រសិទ្ធភាព ឬ ផ្តល់គ្រោះថ្នាក់ ដល់អវៈយវៈ របស់មនុស្ស៕


          រូបភាព: គាត់កំពុង បង្ហាញសមត្ថភាព ប្រើប្រដាប់ភេទ លើកទម្ងន់ ៨០គីឡូក្រាម

ប្រភព៖ Shanghaiist

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]