ភ្នំពេញ៖ បន្ទាប់ពី លោកឧកញ៉ា អ៊ឹង ម៉េងជឺ ត្រូវឃាតករ បាញ់សម្លាប់ លោកឧកញ៉ា អ៊ឹង ម៉េងជឺ ថៅកែក្រុមហ៊ុន ស៊ីម៉ង់តិ៍ពេជ្រ និងជាម្ចាស់ហាង លក់ត្បូងពេជ្រ យីហោ ហុងកុង កាលពីវេលាម៉ោង ប្រមាណជា ៧ នឹង ១៨ នាទី យប់ថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ២០១៤ រួចមក ករណីឃាតកម្ម ទាំងកណ្តាលរាជធានី ភ្នំពេញមួយនេះ នៅតែជាព័ត៌មាន រសើប នៅក្នុងចិត្ត មហាជន គ្រប់ស្រទាប់ ពោលគឺនៅតែមាន ភាពភ័យខ្លាច និងទន្ទឹងរង់ចាំ ការស៊ើបអង្កេតពី សមត្ថកិច្ច។

[ព័ត៌មានចាស់ៗទាំងអស់ ពាក់ព័ន្ធនឹងលោកឧកញ៉ា អ៊ឹង ម៉េងជឺ]

ដូចគ្នានេះដែរ នៅលើបណ្តាញសង្គមហ្វេសប៊ុក មានលេចចេញនូវ វីដេអូឃ្លីបថ្មីមួយទៀត ដោយម្តងនេះ ពិសេស ជាងវីដេអូមុនៗ ពោលគឺថតគ្រប់ជ្រុងជ្រោយ រហូតដល់ឃើញមុខ មាឌ និងភិនភាគ របស់ឃាតករ ច្បាស់ជាងមុន ដែលកត្តាទាំងនេះ អាចជាតម្រុយយ៉ាងសំខាន់ សម្រាប់សមត្ថកិច្ច ដើម្បីធ្វើការស៊ើបអង្កេត វែកមុខរក ឃាតករ មកផ្តន្ទាទោស តាមច្បាប់ និង រកយុត្តិធម៌ ដល់គ្រួសារ ជនរងគ្រោះ។

គួរបញ្ជាក់ផងដែរថា មកទល់ពេលនេះ គឺជា គម្រប់ខួប ៧ ថ្ងៃ បន្ទាប់ពីឃាតកម្ម ទៅលើ លោកឧកញ៉ា អ៊ឹង ម៉េងជឺ ដោយសាកសពរបស់លោក ត្រូវបានក្រុមគ្រួសារ យកទៅបញ្ចុះ នៅវត្ដអង្គខ្មៅ នាខេត្ដកំពង់ស្ពឺ កាលពីព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ រួចមកហើយ ខណៈកម្លាំងសមត្ថកិច្ច ទាំងនគរបាល និង អាវុធហត្ថ បាននឹងកំពុងធ្វើការ ស៊ើបអង្កេតយ៉ាង យកចិត្ដទុកដាក់ ដើម្បីតាមចាប់ឃាតក និងមេខ្លោងនៅ ពីក្រោយដែលគេលើកឡើងថា ជាមនុស្ស មិនធម្មតានោះទេ៕

ចង់ដឹងច្បាស់ ទស្សនាវីដេអូឃ្លីប ខាងក្រោម៖

 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ ហ្វេសប៊ុក

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]