បន្ទាយមានជ័យ៖ នៅវេលាម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤ នេះ នៅភូមិប្រជា ធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានការភ្ញាក់ផ្អើលមួយ ដោយស្ត្រីជា ម្ចាស់ផ្ទះ ម្នាក់ត្រូវចោរដាក់ថ្នាំសណ្តំចូល លួចទ្រព្យសម្បត្តិក្នុងផ្ទះ អស់រលីង ក្រុមចោរយក បានដោយ សុវត្ថិភាព។ លុះព្រឹកឡើង ត្រូវបានគេបញ្ជូនម្ចាស់ផ្ទះ ទៅសង្គ្រោះមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ។

សូមបញ្ជាក់ថា ផ្ទះរបស់ជនរងគ្រោះសង់ពីដែក ដំបូលប្រក់ និងជញ្ជាំងសង្ក័សី មកដល់ពេលនេះ សមត្ថ កិច្ច កំពុងដុតដៃដុតជើង ស្រាវជ្រាវ រក ជនសង្ស័យ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ចំណែកការ បាត់បង់ ទ្រព្យសម្បត្តិរបស់ម្ចាស់ផ្ទះ ក៏ពុំទាន់ដឹងចំនួនច្បាស់នៅ ឡើយ ដែរ។

បើតាមការ អះអាងពីប្តី ឈ្មោះ ផាន់ រ៉ាគួរ អាយុ៤៥ឆ្នាំ ប្រាប់ថា ភរិយារបស់គាត់ ឈ្មោះ ឆោម សុភី អាយុ ៤៤ឆ្នាំ រស់នៅ ភូមិ កើតហេតុ ខាងលើ នៅវេលាម៉ោងចម្លោះ៤ ព្រឹកថ្ងៃកើតហេតុ គាត់តែងតែក្រោក ពីដំណេក ជាប្រចាំ ដើម្បីដាំទឹកឆុងកាហ្វេលក់ តែគាត់មិនបាន បើកទ្វារនៅឡើយទេ ចំណែកគាត់ជាប្តីក៏ មិនបាន ក្រោកទេ ។

គាត់បានបន្តថា ប្រពន្ធបានគាត់រៀបចំលក់ដូរមុន ប្រមាណជា២០នាទី មានម៉ូយតែងតែង មកផឹកកាហ្វេ ជាប្រចាំ ហើយបាន ស្រែកហៅ គាត់ និងប្រពន្ធក្រោកបើកទ្វារ ស្រាប់តែឃើញ ប្រពន្ធគាត់ ដេកសន្លប់ នៅនឹងតុកាហ្វេ ហៀរទឹកមាត់ពេញខ្លួនផងដែរ និងបានស្រែកហៅ អ្នកជិតខាង ជួយសង្គ្រោះ បញ្ជូនទៅ កាន់ មន្ទីរពេទ្យបង្អែកប៉ោយប៉ែត។

លុះវេលាម៉ោង១និង១០នាទីថ្ងៃត្រង់ ថ្ងៃកើតហេតុ លោក អ៊ុំ សុផល អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងជាច្រើន នាក់ចុះ ផ្ទាល់ ដើម្បីសាកសួរនាំ ជាមួយនិងក្រុមគ្រួសាររងគ្រោះ និងបានមក កាន់មន្ទីរពេទ្យបង្អែកប៉ោយប៉ែត ដើម្បីសាកសួរនាំស្ត្រីរងគ្រោះ បានប្រាប់ថា ខ្លួនបានក្រោកពីដំណេក វេលាម៉ោង៣និង ៣០នាទីព្រឹក ដើម្បីក្រោកដាំទឹកឆុងកាហ្វេលក់ មិនបានប៉ុន្មានផង ស្រាប់តែ មានអង្គុយ នៅក្បែរមាត់បង្អួច បានឮសូរសំឡេងមនុស្សប្រុសស្រែកថា បើកទ្វារហើយខ្លួនក៏បានបើកឲ្យ រួចភ្ជង់ កាំភ្លើងខ្លីនិងក្បាល ឲ្យប្រមូលលុយ កាក់ទាំងអស់ ភ្លាមនោះគាត់បានប្រមូលលុយឲ្យ ចំនួន ២០០០ ដុល្លារ ១លានរៀល ៦៨០០បាត លុយថៃ និងចិញ្ចៀន ផ្លាកទីន២វង់ ។

សូមបញ្ជាក់ថា ករណីនេះប្តីនិយាយថា លុយទាំងអស់ចំនួន ៣៥០០ដុល្លារ ខ្ចីពីធនាគារ និងបានដក ទិញម៉ូតូឲ្យកូនអស់១៥០០ដុល្លារ នៅសល់ចំនួន២០០០ដុល្លារ រីឯប្រពន្ធបានប្រាប់ថា លុយខ្ចីពីធនាគារ ចំនួន៣០០០ដុល្លារ ឲ្យកូនយកទៅទិញខោអាវ និងដាក់ដើម បន្ថែមចំនួន ៨០០ដុល្លារ ការឆ្លើយអ្នក ទាំងពីរនេះ គឺខុសគ្នាស្រឡះពីគ្នា។

បើបានការសន្និដ្ឋាន ពីសមត្ថកិច្ចជំនាញ ត្រួតពិនិត្យនៅកន្លែងកើតហេតុ ពុំមានស្លាកស្នាមអ្វី គួរកត់ សម្គាល់ បន្តិចសោះ បញ្ហាខាងលើនេះ គឺការកុហកដើម្បីឲ្យសមត្ថកិច្ចឈឺក្បាល ទោះបីជា យ៉ាណា ក៏សមត្ថកិច្ចនៅតែបន្តតាមដាន បញ្ហានេះថែមទៀត៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]