រាជធានីភ្នំពេញ ៖ ឃាតកវ័យក្មេងឈ្មោះហ៊ុល សំណាង ភេទប្រុសអាយុ ១៦ឆ្នាំ បានសារភាពថា ខ្លួនគេបាន រៀបចំគ ម្រោង ប្លន់សម្លាប់មិត្តស្រីជាមិត្តរួមថ្នាក់ទី១២ របស់ខ្លួនចំនួន ២នាក់ ដោយរឹតក ជនរងគ្រោះ នឹងខ្សែរហូតដល់ ដាច់ខ្យល់ស្លាប់ បន្ទាប់ពីរូប គេបាន ជិះម៉ូតូរបស់ ជនរងគ្រោះឌុប ទៅកាន់កន្លែងស្ងាត់ ក្នុងដីឡូទំនេរមួយ ស្ថិតក្នុងសង្កាត់ ក្រាំងធ្នង់ ខណ្ឌ ពោធិ៍សែនជ័យ ក្នុងឆ្នាំ២០១៣ ។ ជនរងគ្រោះ ម្នាក់ឈ្មោះ វ៉ន លក្ខិណា ភេទស្រី អាយុ១៩ឆ្នាំ និងម្នាក់ទៀត ឈ្មោះជួប ស្រីលក្ខណ៍ ភេទស្រី អាយុ១៦ឆ្នាំ (ជនរងគ្រោះ ជាបងប្អូន ជីដូនមួយ នឹងគ្នា) ។

ការឆ្លើយបំភ្លឺរបស់ជនជាប់ចោទជាឃាតកវ័យក្មេងខាងលើ បានធ្វើឡើងក្នុងបន្ទប់សវនាការសាលា ឧទ្ធរណ៍ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤ ដោយមាន វត្តមានចៅក្រម ជំនុំជម្រះ លោក ភូ ពៅស៊ុន និងព្រះរាជអាជ្ញា លោក ង៉ែត សារ៉ាត់ ។ បន្ទាប់សវនាការចៅ ក្រមសាលាឧទ្ធរណ៍ បានពន្យារពេល ប្រកាសសាល ដីកាគ្រោងទៅធ្វើថ្ងៃទី១២ ខែធ្នូ ខាងមុន ។

គួររំលឹកថា អំពើឃាតកម្មគិតទុកជាមុននេះ បានកើតឡើងកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៣ រយៈពេលពីរ ថ្ងៃបន្ទាប់ មកគឺនៅ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៣ ទើបសមត្ថកិច្ចរក ឃើញសព ជនរងគ្រោះ បន្ទាប់មក នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៣ ទើបសមត្ថកិច្ច ចាប់ខ្លួនឈ្មោះហ៊ុល  សំណាង និងឈ្មោះផន សារ៉ុម ។ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ កុម្ភៈ ឆ្នាំ២០១៤ បានលើក យកសំណុំរឿង ករណីសម្លាប់សិស្ស សាលាស្រីចំនួន២នាក់ យកទៅទម្លាក់ ចោលក្នុងដីឡូ មួយកន្លែងកាលពីឆ្នាំ ២០១៣ ។


សពជនរងគ្រោះជាបងប្អូនជីដូនមួយនឹងគ្នា


ឃាតកវ័យក្មេងឈ្មោះហ៊ុល សំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]