ប្រធានបទមន្ទិលមួយអំពី “ថាតើស៊េរីទូរស័ព្ទអ្វីទទួលបានចំណាត់ថ្នាក់ទូរស័ព្ទស្មាតហ្វូនលេខ 1 នៅកម្ពុជា?” ត្រូវបានបកស្រាយ។

ទូរស័ព្ទ Samsung ស៊េរី Galaxy គឺជាស៊េរីនៃទូរស័ព្ទបំពាក់ប្រព័ន្ធប្រតិបត្តិការ Android បានរចនាឡើង និងផលិត ដោយក្រុមហ៊ុន Samsung Electronics។ ផលិតផល នេះមានរួម បញ្ចូលទាំង ស៊េរីទូរស័ព្ទ Galaxy ដែលជាស៊េរីស្មាត ហ្វូនលំដាប់ខ្ពស់ និងស៊េរី ទូរស័ព្ទ Galaxy Note ដោយ ភ្ជាប់បន្ថែមនូវប៊ិច ដែលមាន មុខងារ យ៉ាងអស្ចារ្យ។

 

តាមរយៈការតំាងចិត្ត និងសន្យាក្នុងការដាក់បញ្ចូលនូវគំនិតសំខាន់ 3 មានដូចជា ភាពល្អប្រណិត លើសគេ វៃឆ្លាត ជាងគេ និងកាន់តែពិត ដូចបេះបិទ។ ដូច្នេះហើយ បានជាគ្រប់ ទូរស័ព្ទ ស៊េរី Galaxy ត្រូវបាន បំពាក់ នូវលក្ខណៈពិសេស ល្អដាច់គេដែល គ្មានគូប្រៀប។ និស្សិតម្នាក់ឈ្មោះ សីហា នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ ឆ្នាំទី៣ បានធ្វើការប្រៀបធៀប ទូរស័ព្ទជាច្រើនម៉ូដែល មុននឹង សម្រេចចិត្តទិញ ទូរស័ព្ទណាដែល ស័ក្តិសម បំផុតសម្រាប់គាត់។ យោងតាមសម្តីរបស់ សីហា «មិត្តភ័ក្តិរបស់ខ្ញុំ បានណែនាំខ្ញុំឲ្យ ជ្រើសរើស ទូរស័ព្ទស្មាតហ្វូន ម៉ាកល្បីៗ មួយចំនួន តែដល់ទីបំផុត ខ្ញុំបែរជា សម្រេចចិត្តទិញ ទូរស័ព្ទ Samsung Galaxy Note4 ទៅវិញ» គាត់បាន បន្ថែមថា «ខ្ញុំបានធ្វើ ការប្រៀបធៀប លក្ខណៈ សម្បត្តិ និងអត្ថប្រយោជន៍ របស់ទូរស័ព្ទទាំងនោះ ដោយផ្អែកលើ ការប្រើប្រាស់ដែល ជាតម្រូវការ ប្រចាំថ្ងៃរបស់ខ្ញុំ រួមទាំង ការកម្សាន្ត។ សម្រាប់ខ្ញុំ ក៏ដូចជា និស្សិតដទៃដែរ ការកត់ត្រា ពិតជាកត្តាមួយ សំខាន់ដែលគ្មាន ទូរស័ព្ទស្មាតហ្វូនណាមាន សមត្ថភាពដល់ Samsung Galaxy Note 4 ទេ ម្យ៉ាងទៀត វាមើលទៅ ដូចអ្នកធ្វើការ ថ្លៃថ្នូរចឹង ព្រោះមិត្តភ័ក្តិ របស់បងប្រុសខ្ញុំ ដែលធ្វើការនៅ ក្រុមហ៊ុនធំៗ ភាគច្រើន សុទ្ធតែប្រើ Samsung Galaxy Note 4 ដែរ ។»

លក្ខណៈសម្បត្តិដ៏អស្ចារ្យនៅលើស៊េរីទូរស័ព្ទ Galaxy របស់អ្នក៖ 

អំពីទូរស័ព្ទ Galaxy Note 4

  • ផ្ទៃអេក្រង់ធំ 5.7 អ៊ីញ ហ៊ុមព័ទ្ធដោយលោហៈរឹងមាំ ភ្លឺ ស្រស់ស្អាត រាងស្តើង ផ្តល់ភាពងាយស្រួល
  • អេក្រង់កម្រិតច្បាស់ឥតខ្ចោះ 25D Super AMOLED
  • S Pen ជាប៊ិកដ៏ឆ្លាតវៃមានការច្នៃប្រឌិតខ្ពស់ងាយស្រួលកត់ត្រា និងមានមុខងារដូច Mouse ឬ ប៊ិកពិត ប្រាកដអាច គូសព្រាង ឬផ្លាស់ប្តូរទី តាំងអក្សរ រូបភាព ដែលយក ចេញរូបថត កាម៉ារ៉ាភ្លាមៗបាន ថែមទៀតផង។ គ្រប់យ៉ាងពិតជា ងាយស្រួល ជាមួយ S Pen។
  • គុណភាពកាម៉ារ៉ាថតយ៉ាងច្បាស់ ជាមួយកាម៉ារ៉ាក្រោយទំហំ 16 មីហ្គាភីសែល និងកាម៉ារ៉ាមុខ 3.7 មីហ្គាភីសែល សម្រាប់ ថតរូបខ្លួនឯង (Selfie) បានយ៉ាងងាយស្រួល
  • Multi Window ដែលអាចប្រើប្រាស់បានច្រើនកម្មវិធីក្នុងពេលតែមួយ ដែលធ្វើឲ្យអ្នកប្រើប្រាស់ កាន់តែ ងាយស្រួល អាចមើល និងប្រើ Window ច្រើន ក្នុងពេលតែមួយ.
  • សាកថ្មបានលឿនឆាប់ពេញ និងជួយសន្សំ សំចៃបានយ៉ាងច្រើន (Power Saving)

-        អំពីទូរស័ព្ទទូរស័ព្ទ Galaxy S5

  • បំពាក់កម្មវិធី S Health ដែលអាចពិនិត្យសុខភាព វាស់ស្ទង់ចង្វាក់បេះដូង និងអត្ថប្រយោជន៍ជាច្រើន ទៀតក្នុងការ តាមដានសុខភាព
  • ប្រព័ន្ធការពារធូលី និងមិនជ្រាបទឹក
  • ប្រើអ៊ីនធើណិតបានលឿនរហ័សទាន់ចិត្ត 

-        អំពីទូរស័ព្ទ Galaxy Alpha

  • បដិវត្តន៍នៃរចនារូបរាងយ៉ាងថ្មីស្រឡាង រាងស្តើង និងស្រាល ប៉ុន្តែរឹងមាំអស្ចារ្យតាមរយៈការររចនា យ៉ាងផ្ចិត ផ្ចង់ដ៏ ប្រណិតទំនើប ដោយប្រើលោហៈដ៏រឹងមាំវ័ន្តព័ទ្ធជុំវិញគែម
  • បំពាក់ CPU ប្រភេទ Octa-Core (Cortex-A15 Exynos 5) មានសន្ទុះល្បឿន 1.8 GHz និងប្រភេទ Cortex-A7 មានសន្ទុះល្បឿន 1.3 GHz ជាមួយ Ram ទំហំ 2GB និងអង្គចងចាំដ៏ធំ 32 GB ប្រើប្រព័ន្ធប្រតិបត្តិការជាមួយ Android 4.4.4 KitKat

តើទូរស័ព្ទបែបណាដែលល្អបំផុតសម្រាប់អ្នក? ជ្រើសរើសប្រភេទទូរស័ព្ទ Galaxy ស៊េរីដែលសក្តិសម បំផុតសម្រាប់ លោកអ្នកឥឡូវនេះ រួចចាប់ផ្តើម ជីវិតរស់នៅប្រកបដោយ ភាពអស្ចារ្យ និងប្រសើរ របស់អ្នក ក្នុងថ្ងៃនេះ។

What phone is the best for you? Select the most suit you now, and start expressing your better lifestyle today. 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]