កូរ៉េខាងត្បូង៖  កាលពីថ្មីៗនេះ ក្រុមចម្រៀងស្រី Hello Venus ត្រូវបាន ទទួល ការចាប់អារម្មណ៍ យ៉ាងខ្លាំង ពីអ្នកគាំទ្រ ជាមួយនឹង ការហាត់រាំ ជាមួយនឹង ចម្រៀង បរទេសមួយបទ។

កាលពីថ្ងៃ ទី២៥ ខែវិច្ឆិកា ក្រុមចម្រៀងស្រី Hello Venus បានបង្ហោះវីដេអូរាំ តាមបទ Wiggle របស់តារា ចម្រៀង បរទេស Jason Derulo ចូល ក្នុង បណ្តាញសង្គម ហ្វេសបុក និង យូធូប។ មិនតែ ប៉ុណ្ណោះ ចំនួន អ្នកចុចចូលមើល គឺកើនឡើង ជាលំដាប់ ទៅដល់ ២០ ម៉ឺនដង នៅក្នុង យូធូប និង ៧០ ម៉ឺនដង នៅក្នុង ហ្វេសបុក ផងដែរ។

បើក្រឡេកមើល តាមវីដេអូនេះ គឺឃើញក្រុមចម្រៀង Hello Venus បានស្លៀកឈុតកីឡា យ៉ាងស៊ិចស៊ី បំផុត និងគួបផ្សំ ជាមួយនឹងក្បាច់រាំ ទៀត នោះ កាន់តែធ្វើឲ្យ មានការទាក់ទាញ ដល់សំណាក់ អ្នកគាំទ្រ យ៉ាងខ្លាំង។ យ៉ាងណាមិញ ក្រុមចម្រៀង Hello Venus នេះ កំពុងតែមាន ការ មមាញឹក ជាមួយនឹង ការ ផ្សព្វផ្សាយ នូវចម្រៀងទើបនឹងចេញ របស់ពួកគេ គឺបទ "Sticky" ផងដែរ៕

ចង់ដឹងថា ក្បាច់រាំរបស់ពួកគេ មានការទាក់ទាញកម្រិតណានោះ ទស្សនាវីដេអូទាំងអស់គ្នា៖

ប្រភព Koreaboo

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]