អាមេរិក ៖ តើលោកអ្នក ជឿទេថា ធ្លាប់មាន ជីវិត មនុស្ស សត្វ និង រុក្ខជាតិ រស់នៅលើភព ព្រះអង្គារដែរឬទេ? យ៉ាងណាមិញ យោងទៅតាមរូបវិទូ ផ្នែកផ្លាស្មា បានអះអាងថា ជិវិតនៅលើ ភពផែនដី អាចនឹងត្រូវ ប្រឈមមុខ នឹងការកំទេច ដោយមនុស្ស ក្រៅភព (Aliens) ដែលជាអ្នក ធ្លាប់បាន បំផ្លាញ ភាវៈមានជីវិត នៅភពព្រះអង្គារ ដោយការបំផ្ទុះ គ្រាប់បែក នុយក្លេអ៊ែរ ។

អ្នករូបវិទូ លោក John Brandenburg បានលើក យកទ្រឹស្តី របស់គាត់ មកបង្ហាញ នៅក្នុង កិច្ចប្រជុំ រូបវិទូប្រចាំសហគមន៍ រដ្ឋ Illinois សហរដ្ឋអាមេរិក ដែលប្រព្រឹត្តឡើង កាលពីថ្ងៃសោរ៍ កន្លងទៅនេះ ដែលបង្ហាញថា វាអាចទៅរួច ដែលភពព្រះអង្គារ ត្រូវបានវាយប្រហារ ដោយ មនុស្សក្រៅភព។

មូលហេតុដែលធ្វើឲ្យ លោកមានការសន្និដ្ឋាន បែបនេះ គឺបណ្តាលមកពី យានអវកាស របស់ណាសា បានថតឃើញ នូវសារធាតុ អ៊ុយរ៉ាញ៉ូម និង ហ្សរីញ៉ូម នៅលើភពព្រះអង្គារ។ ទោះបីជា សារធាតុទាំងនេះ គឺអាចរកឃើញ នៅគ្រប់ ទីកន្លែងក៏ដោយ ក៏លោក នៅតែទទូចថា វាជាលទ្ធផល នៃការផ្ទុះនុយក្លេអ៊ែរ ដែលបានបំផ្លាញ ជីវិត នៅលើភព ព្រះអង្គារដែរ។ មិនតែប៉ុណ្ណោះទេ គេបានរកឃើញថា កម្រិតអ៊ីសូតូប នុយក្លេអ៊ែរ នៅក្នុង បរិយាកាស ភពព្រះអង្គារ គឺមានកម្រិតខ្ពស់ ដែលស្រដៀង ទៅនឹងការធ្វើតេស្ត បន្ទុះគ្រាប់បែក នៅលើ ភពផែនដីដូច្នេះដែរ។

លោកបាន បន្ថែមទៀតថា ភពព្រះអង្គារ ធ្លាប់មាន អាកាសធាតុ ស្រដៀងទៅនឹង ភពផែនដី ដែលអាចឲ្យមានជីវិត សត្វ រុក្ខជាតិ និង មនុស្សវ័យឆ្លាត ដែលមាន ខួរក្បាល វ័យឆ្លាត ដូចទៅនឹង ប្រជាជនអេហ្ស៊ីប បុរាណផងដែរ។ ប៉ុន្តែ លោកបាន ប្រមានថា ភពផែនដី នឹងអាចទទួលការវាយប្រហារ ដែលមានលក្ខណៈ ស្រដៀងគ្នា នឹង ភពព្រះអង្គារដែរ។ដូច្នេះ គោលបំណង ធំបំផុតរបស់លោក គឺចង់ឲ្យអ្នកវិទ្យាសាស្រ្ត ធ្វើដំនើរទៅ កាន់ភពព្រះអង្គារ ក្នុងរយៈពេលឆាប់ៗនេះ ដើម្បីឲ្យដឹង កាន់តែច្បាស់ ថាតើមានរឿងអ្វី កើតឡើង ឲ្យពិតប្រាកដ នៅទីនោះ។

លោកបានបញ្ជាក់ទៀតថា មនុស្សក្រៅភព គឺអាចមាន អរិយធម៌ ដូចជាមនុស្ស នៅភពផែនដីផងដែរ។ មនុស្សក្រៅភពនេះ ទៀតសោតគឺ អាចមានរូបរាង ដូចទៅនឹងមនុស្ស ក្រៅភព ក្នុងរឿង Terminator ឬ ក៏អាចមានរូបរាង ស្រដៀងនឹងមនុស្ស លើភពផែនដី ដែលមាននៅក្នុងរឿង Star War ហើយពួកគេ មានគោលបំណង កំទេចភព Alderann ដែលនេះ អាចជាឧទាហរណ៍ សម្រាប់ភពផ្សេងទៀត និង ភពផែនដីយើងផងដែរ៕

រូបភាពមនុស្សក្រៅភព ដែលមាននៅក្នុងខ្សែភាពយន្ត
រូបភាព ដែលថតដោយ ប្រព័ន្ធផ្កាយរណប របស់ NASA នៅលើភពព្រះអង្គារ ដែលលោក រូបវិទូចាត់ទុកថាជាភ័ស្តតាង ថាធ្លាប់មាន ជីវិត មនុស្សរស់នៅទីនោះ

ប្រភព៖ Mysteriousuniverse

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]