បារាំង៖ យោងតាម ប្រភពព័ត៌មានមួយ បានឲ្យដឹងថា ផលិតផល ថ្នាំពេទ្យ ថ្មីដ៏អស្ចារ្យ មួយប្រភេទត្រូវបាន ច្នៃប្រឌិត និងបានបង្កើត ដោយបុរស ជនជាតិ បារាំងម្នាក់ ដែលថ្នាំគ្រាប់ មួយប្រភេទនេះ អាចជួយឲ្យ ក្លិនផោម របស់មនុស្ស បែរជាធុំក្លិន មិនស្អុយគួរឲ្យ ខ្ពើម តែទៅ ជាធុំក្លិនដូចជា សូកូឡា ទៅវិញ។

ផលិតផលថ្នាំនេះ ជាការបង្កើតថ្មីរបស់ លោក Christian Poincheval វ័យ ៦៥ឆ្នាំ មកពីភូមិ Gesveres ប្រទេសបារាំង ហើយ គាត់បាន ផលិតនិង លក់ថ្នាំគ្រាប់នេះ តាមរយៈ អនឡាញ ក្នុងតម្លៃប្រហែល ១២.៥ដុល្លារអាមេរិក សម្រាប់ ៦០គ្រាប់។ បន្ថែមពីនេះ ក្នុងទំព័រវេបសាយរបស់គាត់ បានសរសេរ បញ្ជាក់ថា ថ្នាំគ្រាប់សូកូឡា នឹងធ្វើឲ្យអ្នក ប្រើប្រាស់ អាចផោមបាន ក្នុងអារម្មណ៍បែប ថ្មីមួយ ក្នុងឆ្នាំថ្មីនេះ។

សំរាប់ការចាប់ផ្តើម បង្កើតផលិតផលនេះ លោក Poincheval បានពន្យល់ថា កាលពីឆ្នាំ ២០០៦ នៅពេលគាត់ និង មិត្តភក្តិរបស់គាត់ ពិសា អាហារ នៅក្នុងភោជនីយដ្ឋានមួយ ក៏មានម្នាក់ បានបញ្ចេញក្លិនផោម យ៉ាងស្អុយអាក្រក់ ធ្វើឲ្យអ្នកអង្គុយ ជិតក្រុម ពួកគាត់ មិនសប្បាយចិត្ត។ ចាប់តាំងពីពេលនោះមក គាត់ចាប់ផ្តើម ធ្វើការ ស្រាវជ្រាវរក ថ្នាំគ្រាប់បំបាត់ក្លិនផោមនេះ។ តាមរយៈការស្រាវជ្រាវ គាត់ប្រាប់ថា នៅពេល មនុស្ស ពិសាបន្លែ យើងមានអារម្មណ៍ថា ក្លិនផោម គឺធុំក្លិន ដូចបន្លែ ប៉ុន្តែនៅពេល ពិសាសាច់ ក្លិនផោម និង ធុំក្លិន អាក្រក់ជាដើម។

លោក Poincheval ក៏បាន បញ្ជាក់បន្ថែមថា ថ្នាំរបស់គាត់ មិនត្រឹមតែធ្វើឲ្យ ផោម មានក្លិនសូកូឡាទេ ហើយថែមទាំង អាចកាត់បន្ថយឧស្ម័ន ក្នុងពោះ វៀនផងដែរ។ ចំពោះ សារធាតុផ្សំ ផលិតថ្នាំនេះ រួមមាន បណ្តូលបន្លែគ្រប់ប្រភេទ រុក្ខជាតិមានក្លិនផ្កា សារាយសមុទ្រ ញ័ររុក្ខជាតិ និង សំបក កាកាវ សូកូឡា។

គាត់បន្ថែមថា មានមនុស្ស មួយចំនួនបាន ធ្វើការទិញ ថ្នាំរបស់គាត់ ដោយសារតែមាន បញ្ហាជាមួយនឹង ការផោម និង អ្នកខ្លះបានទិញ សំរាប់ជាការ កំប្លែង ដើម្បីផ្ញើរមិត្តភក្តិពួកគេ សំរាប់ជាការរីករាយ ឆ្នាំថ្មី ជិតចូលមកដល់នេះ៕


                             រូបភាពៈ លោក Poincheval ផលិតថ្នាំ បំបាត់ផោម 


ប្រភព បរទេស

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]