ម៉ិចស៊ិក៖ បុរសជាមនុស្ស ចូលចិត្ត ការដើររុករក ស្រាវជ្រាវម្នាក់ ឈ្មោះ Alex Honnold បានសំរេច បេសកកម្ម ដ៏គួរឲ្យភ្ញាក់ ផ្អើលមួយ ដោយបានក្លាយជា មនុស្សដំបូងគេ លើពិភពលោក ដែលឡើងជញ្ជាំង ថ្មភ្នំឈ្មោះ El Sender Luminoso មានកំពស់ ៧៦០ម៉ែត្រ ក្រោយការ ចំណាយពេលជាង ៣ម៉ោង ដោយគ្មានប្រើ ខ្សែសុវត្ថិភាពការពារ ការធ្លាក់អ្វីទាំងអស់។

តាមរយៈវីដេអូនៃ ការឡើងជញ្ជាំងភ្នំ ដ៏គ្រោះថ្នាក់មួយ របស់ពិភពលោក គេឃើញ Alex Honnold អាចធ្វើវាបាន ដោយជោគជ័យ និង មិនមានបញ្ហា អ្វីទាំងអស់។ Alex បានប្រាប់ឲ្យដឹងថា គាត់ធ្លាប់ល្បីពីភ្នំ El Sender Luminoso នេះ ជាង១ឆ្នាំ មកហើយ ថ្ងៃនេះ គាត់បានស្គាល់ នូវរសជាតិ ការឡើងភ្នំ មួយនេះ គឺវាពិតជាលំបាក និង គ្រោះថ្នាក់ដូច គេនិយាយមែន ប៉ុន្តែដោយពឹងផ្អែកលើ បច្ចេកទេស ឡើងភ្នំ ការតាំងចិត្ត និងភាពអត់ធ្មត់ ធ្វើឲ្យ Alex  សំរេចក្តីបំណង របស់គាត់បាន។

Cedar ជាមិត្តភក្តិម្នាក់ របស់ Alex  ហើយក៏ជា អ្នកជួយសំអាត ស្លែ និងកំទេចកំទី នៅលើជញ្ជាំងភ្នំ ដើម្បីជួយ Alex កុំឲ្យរអិលពេល ឡើងភ្នំបាន បង្ហាញ ចំណាប់អារម្មណ៍ថា គាត់ពិតជាភ័យខ្លាំងណាស់។ គាត់ព្យាយាមសំអាតអ្វី គ្រប់យ៉ាងនៅលើជញ្ជាំងភ្នំ មុនពេលដែល Alex ចាប់ផ្តើមការឡើង ក៏ព្រោះតែ ភ័យខ្លាចមិត្តភក្តិ របស់គាត់ ត្រូវធ្លាក់ស្លាប់ គាត់មិនចង់ឲ្យ Alex ស្លា ប់ដោយសារការ ធ្វេសប្រហែសរបស់ គាត់ឡើយ។

គូសបញ្ជាក់ផងដែរថា ការឡើងភ្នំ El Sender Luminoso ដោយមិនប្រើខ្សែ សុវត្ថិភាព មិនមែន ជាលើកទី១ ទេ សំរាប់ បុរសជនជាតិ អាមេរិករូបនេះ គឺរូបគេក៏ធ្លាប់ ឡើងប្រជុំភ្នំ នៅឧទ្យាន Yosemite នៅសហរដ្ឋមេរិក ហើយក៏មិន ប្រើខ្សែការពារ សុវត្ថិភាពដូចគ្នា ដោយ កិច្ចការ ផ្សងព្រេងរបស់គាត់ លើកណា ក៏ត្រូវប្រឈមមុខ នឹងការស្លាប់ដែរ បើសិនជាគាត់ ខ្វះការប្រុងប្រយ័ត្ន ឬខុសបច្ចេកទេស តែបន្តិចនោះ៕




ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]