សហរដ្ឋអាមេរិក៖ រថយន្តសេរ៊ីទំនើប ឆ្នាំ២០១៥ មួយគ្រឿង ម៉ាក McLaren P1 ដែលមានតម្លៃ ជាង១លានដុល្លារ ហើយទិញមិនទាន់ ទាំងបាន១ថ្ងៃ ស្រួលបួលផង ត្រូវម្ចាស់បើកកិន ពីលើទឹកដក់ នៅលើផ្លូវ បណ្តាលឲ្យរ៉េចង្កូត ទៅបុកនឹង បង្កាន់ដៃផ្លូវ បណ្តាលឲ្យរថយន្ត ខូតខាតយ៉ាងដំណំ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសវ័យ២៧ឆ្នាំម្នាក់ បានបើករថយន្ត សេរ៊ីទំនើប ម៉ាក McLaren P1 ដែលមានតម្លៃ ១.២លានដុល្លារ មួយគ្រឿង រ៉េចង្កូត ទៅបុកនឹង បង្កាន់ដៃផ្លូវ បន្ទាប់ពីបើក កិនពីលើ ទឹកដក់ នៅលើផ្លូវ បណ្តាលឲ្យរថយន្ត រងការខូតខាត យ៉ាងដំណំ។

ហេតុការណ៏នេះ បានកើតឡើង កាលពីវេលាម៉ោង ៧ និង៤១នាទីព្រឹក ថ្ងៃទី២៧ វិច្ឆិកា ក្នុងទីក្រុង Dallas រដ្ឋ Texas សហរដ្ឋអាមេរិក ដែលគ្រោះថ្នាក់ មួយនេះ គឺបង្កឡើង ដោយអ្នកបើកបរ ខ្លួនឯងផ្ទាល់តែម្តង។

គួរបញ្ជាក់ផងដែរថា រថយន្តសេរ៊ីទំនើប McLaren P1 នេះ មានតម្លៃ រហូតដល់ទៅ ១.២លានដុល្លារ ហើយមានត្រឹមតែ ៣៧៥គ្រឿង ប៉ុណ្ណោះ នៅលើពិភពលោក ដែលវាអាច បង្កើនល្បឿន ពី០ ទៅ ១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង ក្នុងរយៈពេល ត្រឹមតែ ២.៨វិនាទីប៉ុណ្ណោះ ដោយម៉ាស៊ីន របស់វា គឺ Twin-Turbo V8។

យ៉ាងណាមិញ ក្រោយកើតហេតុ អ្នកបើរបរ វ័យ២៧ឆ្នាំ និងអ្នករួមដំណើរ វ័យ២៤ឆ្នាំម្នាក់ បានរងរបួស ហើយត្រូវបាន គេបញ្ជូន ទៅសង្គ្រោះ នៅមន្ទីរពេទ្យ Parkland Hospital ក្នុងទីក្រុង Dallas រដ្ឋ Texas សហរដ្ឋអាមេរិក៕

សូមទស្សនាវីដេអូខាងក្រោម៖





ប្រភព ៖ បរទេស

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]