រុស្ស៊ី ៖ នេះពិតជារឿង មួយ ដែលលោកអ្នក ធ្លាប់តែគិតថា មានតែ នៅក្នុងខ្សែភាពយន្ត វិទ្យាសាស្រ្តប៉ុណ្ណោះ ដែលមានថ្នាំពន្យាភាពចាស់ របស់មនុស្ស។ យ៉ាងណាមិញ រឿងនេះ អាចក្លាយជាការពិត ព្រោះតែកាលពីពេលថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្រ្ត រុស្ស៊ី កំពុងតែ ធ្វើតេស្តប្រភេទថ្នាំ ថ្មី ដែលពួកគេ អះអាងថា វានឹងអាច ជួយពន្យានៃ ដំនើរការវិវត្តន៍ ទៅរកភាពចាស់ របស់មនុស្ស។

អ្នកស្រាវជ្រាវ និង វេជ្ជបណ្ឌិត លោក  Maxim Skulachev សង្ឃឹមថា ថ្នាំគ្រាប់ដែល ក្រុមរបស់លោក យកវា ទៅធ្វើការពិសោធន៍ លើសត្វ កណ្តុរ ត្រី និង ឆ្កែ អាចជួយឲ្យមនុស្ស រស់បាន យ៉ាងហ៊ោចណាស់ ក៏ ១២០ ឆ្នាំដែរ។ ក្នុងនោះ អ្នកវិទ្យាសាស្រ្ត បានប្រើប្រាស់ សារជាតិប្រឆាំង អុកស៊ីតកម្មប្រភេទថ្មី ដែលពួកគេសង្ឃឺមថា វានឹងអាចធ្វើឲ្យមាន ឥទ្ធិពលដល់ ភ្នាក់ងារផលិតកោសិកា ដែលវាត្រូវបាន ពិសោធន៍ឃើញថា អាចសំលាប់ភ្នាក់ងារ បង្កភាពចាស់បាន ។ ម្យ៉ាងវិញទៀត ភ្នាក់ងារ ដែលបង្កភាពចាស់ នេះ គឺអាចធ្វើឲ្យមានជំងឺ គាំងបេះដូង, ជំងឺបាត់បង់ការចងចាំ, ជំងឺប្រកាច់ទៀតផង។

អ្វីដែលជា ក្តីសង្ឈឹម របស់អ្នកវិទ្យាសាស្រ្តនោះ គឺប្រសិនបើថ្នាំនេះ ត្រូវបានផលិត ដោយជោគជ័យ វានឹងអាចពន្យាភាព ចាស់របស់មនុស្ស បានជាមិនខាន ព្រោះថា យ៉ាងហ៊ោចណាស់ ជួយឲ្យពួកគាត់ រស់បាន អាយុ ១២០ ឆ្នាំដែរ៕


អ្នកស្រាវជ្រាវ និង វេជ្ជបណ្ឌិត លោក  Maxim Skulachev 

ចង់ដឹងកាន់តែច្បាស់សូមទស្សនាវីដេអូទាំងអស់គ្នា ៖ 

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព ៖ដេលីម៉ែល

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]