ភ្នំពេញ៖ នៅក្នុងរាជធានីភ្នំពេញ នាពេលថ្មីៗ សកម្មភាព ចោរកម្ម មានទាំងចោរឆក់ ប្លន់ និង បាញ់សំលាប់ ហាក់ដូចជា កក្រើកឡើង ធ្វើឲ្យមានការព្រួញបារម្ភ និង ខឹងសម្បារ ពីសំណាក់ ប្រជាពលរដ្ឋ។

យ៉ាងណាមិញ វីដេអូឃ្លីបថ្មីមួយ បានបង្ហោះចូល ក្នុងហ្វេសប៊ុក បានបង្ហាញពី សកម្មភាព របស់ក្មេងស្ទាវម្នាក់ ធ្វើសកម្មភាព ឆក់កាបូប អ្នក ដំណើរ កំពុងជិះ មិនបានសម្រេច បែរជាត្រូវស៊យធំ ដោយសារតែ ប្រជាពលរដ្ឋ ខឹងនាំគ្នា ទាត់ធាក់ មិនត្រាប្រណី ធ្វើឲ្យចោរស្ទាវនោះ ដេកដួល លើចិញ្ចើមថ្នល់ ដោយការឈឺចាប់ ។ បើតាមប្រភព វីដេអូបាន បញ្ជាក់ថា សកម្មភាពនេះ បានកើតឡើង នៅតាមបណ្តោយ ផ្លូវប៉ាស្ទ័រ ដោយចោរនេះ បានឆក់ហើយ ក៏ជិះដួលម្នាក់ ខណៈគ្នាវាម្នាក់ទៀត បានជិះរត់គេចបាត់។

ទោះជាយ៉ាងណា ប្រទេសមានច្បាប់ គួរតែប្រគល់ខ្លួន ជនសង្ស័យ ទៅឲ្យសមត្ថកិច្ច ចាត់ការតាមនីតិវិធី ទើបជាការ សមគួរ និង ត្រឹមត្រូវ៕

មកទស្សនាវីដេអូខាងក្រោមនេះ៖



ប្រភព ហ្វេសប៊ុក

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]