អាមេរិក៖ មានរឿង គួរឲ្យភ្ញាក់ផ្អើលមួយ ដែលបុរស វ័យក្មេងមា្នក់ បានសម្លាប់ខ្លួនឯង ជាច្រើនលើក ជាច្រើនសារ ប៉ុន្តែ នៅតែមិនស្លាប់។

លោក Matthew Luedeman អាយុ ២៧ឆ្នាំ បានប៉ុនប៉ង ធ្វើអត្តឃាតខ្លួនឯង ដោយការចាក់សាំង ដុតខ្លួន ឯង នៅស្ថានីយ៍សាំង Cenex មួយកន្លែង។ ចំពោះរឿងហេតុនេះ បានកើតឡើង កាលពីចុង សប្តាហ៍ កន្លងទៅថ្មីៗនេះ ដែលរូបគាត់ បានមកកន្លែងចាក់សាំង ដោយស្លៀក តែខោខូវប៊យ មួយតែ ប៉ុណ្ណោះ។ បន្ទាប់មក រូបគាត់ បានយកសាំង មកចាក់ស្រោចខ្លួន រួចយកភ្លើង មកដុត។ ភ្លាមៗនោះ មានបុគ្កលិក ស្រីម្នាក់ បានឃើញ ហេតុការណ៍នោះ ក៏ប្រញាប់ទាក់ទង ទៅអាជ្ញាធរ ដើម្បីឲ្យមក ជួយ សង្គ្រោះ។ បន្ថែមពីនេះទៅទៀត លោក Matthew  មិនត្រឹមតែ ដុតខ្លួនឯង ប៉ុណ្ណោះទេ ថែមទាំងយក កន្ត្រៃមក អារ.ដៃ ប្រវែង៤៥សង់ទីម៉ែត្រ និងយកប្រដាប់ឈូស ទឹកកក មកចង់ អារ.កខ្លួនឯង ទៀតផង។

ខណៈពេលនោះដែរ ប៉ូលីសក៏បាន មកដល់ ទាន់ពេល រួចយក ប្រដាប់ឆក់ ទៅឆក់ លើខ្លួនប្រាណ លោក Matthew ព្រោះវា ជាវិធីមួយ ដើម្បីឲ្យគាត់ បញ្ឈប់នូវទង្វើ សម្លាប់ខ្លួនឯងនោះ។ ទោះបីជាលោក Matthew បានប៉ុនប៉ង សម្លាប់ខ្លួន ជាច្រើនលើក ជាច្រើនសារក៏ដោយ ក៏គាត់នៅមាន ជីវិតរស់ធម្មតា ប៉ុន្តែគ្រាន់តែ ស្ថិតក្នុងស្ថានភាព ធ្ងន់ធ្ងរនៅឡើយ ក្នុងមន្ទីរពេទ្យ។ យ៉ាងណាមិញ ប៉ូលីសក៏នៅ តែបន្ត ស៊ើបអង្កេត រឿងនេះ ថាតើហេតុអ្វី បានជាបុរស វ័យក្មេងម្នាក់នេះ ចង់ព្យាយាម សម្លាប់ខ្លួន យ៉ាងដូច្នោះ៕


លោក Matthew Luedeman


ទិដ្ឋភាពនៅពេល គាត់ដុតខ្លួនឯង

ប្រភព Tomonews

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]