អង់គ្លេស៖ ក្រោយពេលដែល តារាចំរៀង ស្បែកខ្មៅ ដ៏ល្បីឈ្មោះ នាង Rihanna បាត់មុខពី Instagram តាំងពីខែ មេសាមក ពេលនេះ មនុស្ស ជាច្រើន បានងាក មកចាប់អារម្មណ៍ នារីវ័យក្មេង អាយុ២២ឆ្នាំ ម្នាក់ មកពី Boston ដែលមានរូបរាង ភិនភាគដូចគ្នា សឹងតែបេះបិត ទៅនឹង ម្ចាស់បទ California King Bed នាង Rihanna។

ក្មេងស្រីជំទង់ ដែលកំពុង ទាក់ទាញចំណាប់ អារម្មណ៍ អ្នកលេង Instagram រាប់សែននាក់នេះ មានឈ្មោះថា Andele Lara។ នាង Lara បានឲ្យដឹងថា នាងពេលនេះបាន ក្លាយជាមនុស្សដ៏ល្បី មួយរូបក្នុង បណ្តាញសង្គម ក្នុងនោះមានក្រុមហ៊ុន ជាច្រើនផ្តល់លុយ ដើម្បី ឲ្យនាងប្រើប្រាស់ផលិតផល របស់ពួកគេដូចជា ក្រុមហ៊ុនសំលៀកបំពាក់ ប្រដាប់គូរភ្នែក គ្រឿងតុបតែងសក់ និងគ្រឿងសំអាង ផ្សេងៗ ជាដើម ដោយសារតែមុខមាត់ ដែលស្រដៀងនឹង Rihanna របស់នាង។

Lara បន្តថា នៅពេលដែលច្រៀង តាមទីសាធារណៈ ម្តងៗ មហាជនតែងតែ យល់ច្រលំថានាងគឺ ជា តារាចម្រៀង Rihanna ហើយមាន មនុស្ស ជាច្រើនមកមើល និងសុំនាងថតជាមួយ ដែលទាំងនេះ គឺកាន់តែផ្លាស់ប្តូរ ជីវិតនាងឲ្យកាន់តែប្លែក។ មុខមាត់ និងរូបសម្បតិ្ត បានជួយប្រែក្លាយជីវិត របស់នាង តែទោះជាយ៉ាងណា ក៏ដោយ ក្រៅពីការងារ ជាអ្នកចំរៀង និង ជាអ្នកជួយផ្សាយ ផលិតផលឲ្យ ក្រុមហ៊ុនផ្សេងៗ Lara ក៏នៅតែបន្តការសិក្សា ជានិសិ្សតឆ្នាំទី២ នៃសាកលវិទ្យាល័យ មួយដដែល ពោលគឺ ការងារទាំងនោះ គ្រាន់តែជាការងារ ក្រៅម៉ោងប៉ុណ្ណោះ មិនប៉ះពាល់ដល់ ការសិក្សាអ្វីនោះទេ៕

ចង់ដឹងថាមុខមាត់ របស់នាង Lara ដូចគ្នាទៅនឹង តារាចម្រៀង Rihanna ខ្លាំងកំរិតណា យើងទៅ មើលរូបរបស់នាង ខាងក្រោម ទាំងអស់គ្នា៖






ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]