ចិន៖ តាមប្រភព ព័ត៌មាន បានឲ្យដឹងថា កាលពីថ្មីៗ គ្រូពេទ្យនៅចិន បានធ្វើការវះ កាត់ យកចេញនូវ ព្រូនបរាសិត ពីក្នុង ខួរក្បាលរបស់ ក្មេងប្រុស អាយុ ១១ឆ្នាំម្នាក់ បន្ទាប់ពីក្មេងប្រុស កើតមានជំងឺប្រគ្រីវកាច់។

ក្មេងប្រុសនេះ ត្រូវបាន បញ្ជូនទៅកាន់ មន្ទីរពេទ្យ ស៊ិនហួរ ក្នុងទីក្រុងសៀងហៃ ប្រទេសចិន កាលពីថ្ងៃ ១២ ខែវិច្ឆិកាឆ្នាំ ២០១៤នេះ ក្រោយពី អាការៈ របស់ក្មេងនេះ ធ្ងន់ធ្ងរ ដោយប្រគ្រីវកាច់ ហើយក៏បាន បាត់បង់ស្មារតីតែម្តង។ បន្ទាប់មក ក្រុមគ្រូពេទ្យ បានធ្វើការពិនិត្យ សង្គ្រោះ ក្មេងប្រុសនេះ និង បានវះកាត់យក ព្រូនប្រវែង ៨ សង់ទីម៉ែត្រចេញពីក្នុង ខួរក្បាលក្មេងប្រុសនេះ។

បើតាមសំដីរបស់ ឪពុកម្តាយក្មេងប្រុសនេះ និយាយថា ជារឿយៗ គាត់បាននាំកូន ទៅពិសាអាហារ BBQ និង អាហារតាមផ្លូវ ជាពិសេស សាច់សត្វ ពស់ ដែលពួកគាត់ជឿថា មិនមានអនាម័យ និង នៅឆៅ ទើបបណ្តាលឲ្យកូន ពួកគាត់ បានកើតជំងឺបែបនេះ ។

យ៉ាងណាមិញ បើតាមសំដី គ្រូពេទ្យ បានពន្យល់ថា ប្រភេទបរាសិតនេះ អាចកើតមាន ក្នុងខ្លួន មនុស្ស ចំពោះ អ្នកដែល ពិសាអាហារ ឆៅ ដូច ជា សត្វកង្កែប សត្វពស់ និង សាច់ជ្រូកឆៅ ជាដើម។ បន្ថែមពីនេះ ព្រូនបរាសិត អាចក្នុងខ្លួនមនុស្ស និង រស់នៅក្នុងពោះវៀន ហើយពេល ខ្លះវាបាន ចូលដល់ ក្នុងភ្នែក និង ខួរក្បាល ដែលអាចនាំឲ្យ ប៉ះពាល់ ដល់ប្រព័ន្ធខួរក្បាល ទាំងមូលទៀតផង៕  


រូបព្រូនបរាសិត

ប្រភព បរទេស

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]