រាជធានីភ្នំពេញ៖ ទីបំផុតទៅប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅផ្ទះល្វែងសង់ថ្មីមួយកន្លែង ក្នុងសង្កាត់ បឹងសាឡាង ខណ្ឌទួលគោក បានបិទបញ្ចប់ហើយនៅម៉ោង ៥និង ១៥នាទី ល្ងាចថ្ងៃទី២៦ វិច្ឆិកា ២០១៤ ដោយសមត្ថកិច្ច ឃាត់ខ្លួនមនុស្ស ប្រុសម្នាក់និងស្រីម្នាក់ ក្នុងនោះដកហូត ថ្នាំញៀនប្រភេទ ម៉ាទឹកក ជិត ៣គីឡូក្រាម ថ្នាំយ៉ាម៉ាមួយចំនួន ទៀត លុយដុល្លារ ៥៤៥០០ដុល្លារ និងលុយខ្មែរ ១៧០លានរៀល រថយន្តចំនួន ៣គ្រឿង (កាមរីបាឡែន រថយន្តម៉ាកស៊ីរូស និងឡិចស៊ីស ៣៣០ ) និងដកហូតកាំភ្លើងខ្លី ស៊េរីទំនើប មួយដើមផងដែរ។

បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានស្រង់សម្តីសមត្ថកិច្ចឲ្យដឹងទៀតថា ជនសង្ស័យ ដែលឃាត់ ខ្លួនជាមុខ សញ្ញាជួញដូរគ្រឿង ញៀនដ៍ធំ និងជាមេឆ្នោតធំផងដែរ ។

ជនសង្ស័យទាំងពីរនាក់ ម្នាក់ឈ្មោះ នៅ កញ្ញា ភេទស្រី និង ម្នាក់ទៀតឈ្មោះ ឈុំ ជឿន ភេទប្រុស អាយុប្រហែល ៣០ឆ្នាំ ជាអង្គរក្ស ។

បច្ចុប្បន្ន សមត្ថកិច្ចបានបញ្ជូនទាំងសម្ភារ វត្ថុតាងនានាខាងលើ និង ជនសង្ស័យទាំងពីរនាក់ យកទៅ រក្សាទុក និងឃុំខ្លួន នៅការិយាល័យ ប្រយុទ្ឋប្រឆាំងគ្រឿងញៀន ចំណុះស្នងការ ដ្ឋាន នគរបាលរាជធានី ភ្នំពេញ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]