អង់គ្លេស៖ កូនកំាបិតសំរិទ្ធ សម័យបុរាណ ប្រវែងប្រមាណ ៦៨សង់ទីម៉ែត្រ ដែលកសិករម្នាក់ រើសបាន និង យកមកប្រើប្រាស់ទុក ជារបស់ គ្មានតម្លៃ បានត្រូវ សារមន្ទីរមួយ ពណ៌នាថាជា របស់បុរាណដ៏ មានតម្លៃ និង សារៈសំខាន់ ដែលពេលនេះ ត្រូវបានទទួលទិញយក ក្នុងតម្លៃ ជាង ៦មឺុន ដុល្លារ អាមេរិក។

កូនកាំបិត បុរាណនេះ ត្រូវបានរកឃើញ ដោយកសិករម្នាក់ ខណៈពេលគាត់ កំពុងភ្ជួរដីចំការ នៅតំបន់ Norfolk កាលពីឆ្នាំ ២០០២ ប៉ុន្តែ កសិកររូបនេះ មិនស្គាល់ពីវត្ថុបុរាណ ដ៏មានតម្លៃ នោះទេ។ ផ្ទុយទៅវិញ គាត់បែរជា យកវត្ថុបុរាណ ទៅប្រើសំរាប់ ឧបករណ៍សំរាប់ ខ្ទាស់ ទ្វាររបស់គាត់ អស់១២ ឆ្នាំ ។

ក្រោយមក នៅពេលមិត្តភក្តិ របស់គាត់ បានឃើញ របស់ខ្ទាស់ទ្វារនោះ ក៏ស្គាល់ ថាជាវត្ថុបុរាណ ទើបគាត់យកវា ទៅឲ្យអ្នកបុរាណវិទូពិនិត្យមើល ទើបពួកគាត់ ដឹងច្បាស់ថា នេះជាកំាបិតបុរាណ អាយុកាល ដ៏យូរលង់ និង ដ៏កម្រមួយ។

ចំពោះកូនកាំបិតនេះ ត្រូវបានដឹងថា មានអាយុកាល ប្រហែល ៣,៥០០ ឆ្នាំមុន ដែលជាកាំបិត ទី២ រកឃើញនៅ ចក្រភពអង់គ្លេស ខណៈ កំាំបិត ប្រភេទនេះ គឺមានតែ ៦ ប៉ុណ្ណោះ បានរកឃើញ នៅទ្វីបអឺរ៉ុប។ កាំបិតប្រភេទនេះ កាលសម័យបុរាណ ត្រូវគេ យកទៅប្រើប្រាស់ តែក្នុងពិធីធំៗ សម័យនោះប៉ុណ្ណោះ។  បច្ចុប្បន្ន កាំបិតនេះ ត្រូវបាន សារមន្ទីរ Norwich Castle ទទួលទិញពី កសិករ  និង ត្រូវបានយកវាទៅ តាំងបង្ហាញ ជាសាធារណៈ ក្នុងសារមន្ទីរ រួចហើយ ផងដែរ៕


    រូបភាពៈ កាំបិតបុរាណត្រូវបាន ប្រើជាឧបករណ៍ខ្ទាស់ទ្វារ អស់ ១២ឆ្នាំ តម្លៃជាង ៦មឺុនដុល្លារ


ប្រភព Mirror

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]