កាណាដា៖ អ្នកលេងហ្គេម ប្រភេទ Xbox បានឲ្យ ដឹងថា ពួកគេបាន បង្កើតឲ្យមាន ការភ្នាល់កាន់តែ ធំ និង ពិបាកជាងមុន សំរាប់ការ ប្រកួតគ្នាក្នុងហ្គេម គឺអ្នកលេងហ្គេម ទាំងអស់ នឹងត្រូវ បូមឈាមពិត របស់គេ ចេញភ្លាមៗ នៅពេលដែលពួកគេ ត្រូវភាគីម្ខាងទៀតបាញ់ ឲ្យរបួស ឬបាញ់ស្លាប់នៅក្នុងហ្គេម។ ការបូមឈាមនេះដែរគឺ ធ្វើឡើងតាមរយៈ ការចាក់ម្ជុល ចូលតាម សរសៃរដៃ ហើយគេភ្ជាប់សញ្ញា (signals) ជាមួយនឹងប្រព័ន្ធហ្គេម ដើម្បីនៅពេលដែល អ្នកលេងហ្គេម ត្រូវគេបាញ់ចំ នោះម៉ាស៊ីនក៏បូមឈាម ពួកគេ ចេញដោយ ស្វ័យប្រវតិ្តដែរ។

អ្នកផលិតម៉ាស៊ីន នេះសង្ឃឹមថា ហ្គេមប្រភេទថ្មីនេះ នឹងអាច ទាក់ទាញអ្នកលេង កាន់តែច្រើន ពិសេស បុគ្គល និងតារាល្បីៗ ដូចជាតារា ចំរៀងរ៉េប Snoop Dogg និង តារាសំដែងកាណាដា Seth Rogen ដែលធ្លាប់ប្រកួតគ្នា លើសមរភូមិមួយ ឈ្មោះថា Hardline ដោយគូ ប្រកួតទាំង២ ប្រកួតកាន់តែយូរ កាន់តែខ្សោយទៅៗ ព្រោះតែគេម្នាក់ៗ ត្រូវបាត់បង់ឈាម ពិតពីក្នុងខ្លួន។

ការផលិតហ្គេមនេះ ធ្វើឲ្យគេ នឹកឃើញដល់ ខ្សែភាពយន្តហូលីវូដ មួយដែលមាន ចំណងជើងថា Never Say Never Again ដែលសាច់ រឿង បង្ហាញពីតួអង្គ ក្នុងរឿង ត្រូវយកជីវិត ទៅប្រថុយ ក្នុងការលេងហ្គេម ដោយរូបគេ ត្រូវខ្សែភ្លើងឆក់ពិតៗ នៅពេលដែល គេចាញ់នៅ ក្នុងវីដេអូហ្គេម។

ហ្គេមប្រភេទនេះ ត្រូវបាន អ្នកផលិតខាងលើ ឲ្យឈ្មោះថា Blood Sport (កីឡាបង្ហូរឈាម) ដែលធ្វើឲ្យការ ឈ្នះចាញ់ក្នុងហ្គេម ផ្តល់ផល ប៉ះពាល់ពិតៗ សំរាប់អ្នក ដែលស្ម័គ្រចិត្តលេង។ តែទោះជាយ៉ាងណា ក៏ដោយការលេងហ្គេមនេះ ក៏គេមើលទៅលើកំពស់ ទំងន់ និង សុខភាព របស់អ្នកប្រកួតដែរ ដើម្បី ឲ្យប្រាកដថា អ្នកលេង នឹងមិនអាចគ្រោះថ្នាក់ ដល់ស្លាប់នោះទេ ពេលដែលលេងចប់៕



ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]