អាល្លីម៉ង់៖ អ្នកទេសចរ ជនជាតិ អៀរឡង់ ២នាក់ វិះនឹងត្រូវ បែកក្បាល ដោយសារតែ សត្វស្វា Gorrilla ធំមួយក្បាល នៅក្នុងសួនសត្វ។

ចំពោះលោក Stefan Nolan និង មិត្តភក្កិរបស់គាត់ បានជួបរឿង ដ៏ភ្ញាក់ផ្អើលមួយ នៅពេលពួកគេ បានធ្វើដំនើរកំសាន្ត នៅសួនសត្វមួយកន្លែង ក្នុងទីក្រុង ប៊ែកឡាំង។ ជាមួយគ្នានោះ ពួកគេទាំង២នាក់នេះ បានដើរថតរូប សត្វជាច្រើន ហើយភ្លាមៗនោះ ពួកគេក៏បានឃើញ សត្វស្វា Gorrilla មួយក្បាល ដូច្នេះហើយ ពួកគេ ក៏ព្យាយាមផ្តិតរូបភាព របស់វាទុក។ ប៉ុន្តែអ្វីដែល មិននឹកស្មានដល់នោះ គឺខណៈពេល ពួកគេកំពុងតែថត សកម្មភាព របស់ស្វានោះ កាន់តែជិតទៅៗ ស្រាប់តែវា បានគប់ដុំថ្ម តម្រង់មករកពួកគេ វិះតែត្រូវបែកក្បាល។

យ៉ាងណាមិញ លោកStefan  បាននិយាយថា  "ជាក់ស្តែង ចំពោះទង្វើរ របស់សត្វស្វានេះ គឺមិនមែនជាអ្នក គាំទ្រ របស់ជនជាតិ អៀរឡង់ នោះ ទេ"។ ចង់ដឹងថា សកម្មភាពរបស់សត្វស្វា យ៉ាងណានោះ ទស្សនា វីដេអូ ទាំងអស់គ្នា៖  

ប្រភព Metro

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]