អាមេរិក៖ ថ្មីៗនេះមានការ បង្ហោះ នូវវីដេអូ និង រូបភាព មួយចំនួន ដែលបង្ហាញពី ទិដ្ឋភាពរបស់ ពិធីជួបជុំ បែបឯកជនមួយ នៃក្មេងៗដែល ជាកូនមហាសេដ្ឋី បានប្រមូលផ្តុំគ្នា មកសម្ញែង និងបង្អួត ពីភាពហ៊ឺហា របស់ពួកគេ រៀងៗខ្លួន ដោយលើកយក ការលេង ម៉ាករថយន្ត ជាគំនិតសំខាន់។

យោងតាមរបាយការណ៍ បានឲ្យដឹងថា ពិធីជួបជុំមួយនេះ ធ្វើឡើងនៅក្នុង ទឹកដីនៃរដ្ឋ កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ហើយបណ្តាក្រុមបុរស វ័យក្មេង ដែលចូលរួមក្នុងពិធីនេះ សុទ្ធតែជាកូន របស់សេដ្ឋី នៅតាមប្រទេសផ្សេងៗ តែក្នុងនោះភាគច្រើន គឺមកពីប្រទេសចិន។ អ្វីដែលធ្វើឲ្យ មានការចាប់អារម្មណ៍ ពីមនុស្សជាច្រើននោះ គឺថាពួកគេទាំងនោះ សុទ្ធតែជិះរថយន្ត ល្អប្រណិត និងម៉ាកល្បីៗ ដែលមានតម្លៃ រាប់សែនដុល្លារ ដូចជា Maserati និង Ferrari ជាដើម។ ហើយមានអ្នកខ្លះទៀត មានរថយន្តម៉ាក Ferrari ដែលមានតម្លៃ ចាប់ពីជាង ២សែនដុល្លារ ឡើងទៅ ចំនួន ៣គ្រឿង តែម្នាក់ឯងទៀតផង។

ចង់ដឹងថា តើការសម្ញែង របស់ពួកគេនោះ មានទិដ្ឋភាពបែបណា សូមទស្សនាវីដេអូ ក៏ដូចជារូបភាព នៅខាងក្រោម ទាំងអស់គ្នា៖





ប្រភព៖ បរទេស

ដោយ៖ សុជាតិ

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]