កាណាដា៖ វិចិត្រករ ម្នាក់បាន ធ្វើរូបចម្លាក់ ក្បាលមនុស្សយ៉ាងធំ ដោយមិនបាន លាបពណ៌ពី លើនោះ ទេ និង បានដាក់តាំង នៅទី សាធារណៈ  ប៉ុន្តែក្រោយមក  រូបចម្លាប់ នេះត្រូវបាន ចូលរួម ដោយមនុស្ស ជាច្រើនរយនាក់ បង្កើតបានជា ពណ៌ចម្រុះ ដ៏ស្អាតប្លែកម្យ៉ាង។ ចំពោះប្រិយមិត្ត យល់ថា ពណ៌ចម្រុះ នៅលើរូបចម្លាក់ជា បានមកពី អ្វីទៅ ?

យ៉ាងណាមិញ រូបចម្លាក់នេះ បានបង្កើតដោយ លោក Douglas ជាវិចិត្រករ និង អ្នកសរសេរ ប្រឡោម លោកម្នាក់ បានធ្វើរូបចម្លាក់ នៃរូបរាង ក្បាល របស់គាត់ផ្ទាល់ ពី សំឡីកែវ មានទំហំ ជាង ២ម៉ែត្រ ដាក់តាំង លើផ្លូវមួយ ក្នុងទីក្រុង នៅខាងក្រៅ សាលសិល្បៈ ទីក្រុង Vancouver ប្រទេស កាណាដា។ រូបចម្លាក់របស់ គាត់ខុសពី គេ គឺមិនបាន លាបពណ៌ ប៉ុន្តែ គាត់បានប្រាប់ ឲ្យមនុស្ស គ្រប់គ្នា អាចយក ស្ករកៅស៊ូដែល ពួកគេពិសា ហើយ យក មកបិតជាប់ លើរូបចម្លាក់ តាំងពីខែ ឧសភា រហូតដល់ ខែកញ្ញា រូបចម្លាក់នេះ ក៏បានក្លាយ ជាវត្ថុសិល្បៈ ដ៏ស្រស់ស្អាត ដែលមានពណ៌ចម្រុះ គ្រប់ពណ៌តែម្តង ។

វិចិត្ររូបនេះ ក៏បានដាក់ឈ្មោះ រូបចម្លាក់នេះថា ‘Gumhead’ “ក្បាលស្ករកៅស៊ូ” ដែលគាត់ ពណ៌នា ក្បាលស្ករកៅស៊ូ នេះគឺ គួរឲ្យខ្ពើម និង ស្រស់ស្អាត ។  គាត់បន្ថែមថា គំរោងរបស់ គាត់នេះ ជាការ ជោគជ័យមួយ ហើយគាត់ នឹងមាន គំរោងយក រូបចម្លាក់នេះ ទៅតាំងនៅ ទីក្រុងធំ Toronto ប្រទេស កាណាដា នាខែមករា ខាងមុខនេះ។ គាត់ ពិតជារីករាយ និង ចង់ដឹង ថាតើ ស្ករកៅស៊ូ នឹងបិទជាប់ រូបចម្លាក់ក្បាល របស់គាត់ នៅសីតុណ្ណភាពក្រោម ០ អង្សារសេ ឬ ទេ ។ បច្ចុប្បន្នរូបចម្លាក់នេះ គាត់បានយកមក ទុកនៅផ្ទះរបស់គាត់សិន៕


             រូបភាពដើមមិនទាន់ត្រូវបានបិត ស្ករកៅស៊ូ





           រូបភាព ក្រោយពេលត្រូវបានប្រជាជនរាប់រយនាក់បិតស្ករកៅស៊ូដែលពិសារួចហើយ

ប្រភព បរទេស

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]