ស៊ុយអែត៖ ផ្ទះចាស់ ម៉ូដហួសសម័យមួយ ស្ថិតនៅទីក្រុង Kalmar ប្រទេស ស៊ុយអែត ត្រូវបានគេ ដាក់លក់ ក្នុងតម្លៃប្រហែល ៣២ម៉ឺនដុល្លារ ដែលផ្ទះមួយខ្នងនេះ ធ្វើឡើងជាប់នឹង ចិញ្ចឹមថ្នល់ ដែលមាន រូបរាងខាងក្រៅ សាមញ្ញធម្មតា និងមាន លក្ខណៈអភិរក្ស ម៉ូដផ្ទះ ចាស់បុរាណផងដែរ។ ប៉ុន្តែបើក្រឡេក ទៅមើលខាងក្នុងវិញ គឺផ្ទុយស្រលះពី រូបរាងខាងក្រៅ ដែលនៅខាងក្នុង មានលក្ខណៈទំនើប និង រចនាឡើងប្លែក ដូចនៅក្នុងភាពយន្ត រួមទាំងមាន បំពាក់ ដោយឧបករណ៍ទំនើបៗ ថែមទៀតផង។

ចង់ជ្រាប កាន់តែច្បាស់ សូមទស្សនា រូបភាព និង ការរៀបរាប់ ពីទីកន្លែងនិមួយៗ នៅក្នុងផ្ទះ ខាងក្រោមនេះ៖

១. ផ្ទះបាយ មានបំពាក់ជាមួយ នឹងឧបករណ៍ ថ្មីទំនើប និងងាយស្រួល

២. បន្ទប់ទទួលទានអាហារ មានលក្ខណៈ ធំទូលាយ និង ស្រស់ស្អាត ព្រោះតែម្ចាស់ផ្ទះ ជាមនុស្សដែល មានរសនិយម ផ្នែកសិល្បៈខ្ពស់ ហើយនៅលើជញ្ជាំង មានដាក់រូបចម្លាក់ ដែលមើលទៅដូចជា ក្បាលរបស់ មនុស្សភពផ្សេង។

៣. ម្ចាស់ផ្ទះបានរៀបចំ តុបតែងផ្ទះ និងមានតាំងរូបចម្លាក់ មនុស្សភពផ្សេង ដូចនៅក្នុងរឿង។

៤. ផ្ទះនេះ ត្រូវបានតុបតែងលម្អ តាមបែបផ្ទះ នៅក្នុងភាពយន្ត ដោយមានទាំង ទ្វារអាថ៌កំបាំង ថែមទៀតផង។

៥. ទ្វារអាថ៌កំបាំងនេះ តាមពិតគឺជាជណ្តើរយន្ត ដែលមានបំពាក់នូវ លលាដ៏ក្បាល ដែលមានចង្កូម នៅជុំវិញផងដែរ។

៦. ស៊ុមជុំវិញទ្វារជណ្តើរយន្ត មានដាក់ភ្លើងពណ៌ក្រហម ដែលមើលទៅ ហាក់បីដូចជា ទ្វារទៅកាន់ ល្អាងបីសាចជញ្ជក់ឈាម។

៧. ទ្វារជណ្តើរយន្តនេះ នឹងនាំអ្នកមកកាន់ បន្ទប់មួយនេះ ដែលមានលក្ខណៈ ដូចបេះបិតទៅនឹង រូបភាពក្នុងវីដេអូហ្គេម។

៨. បន្ទប់មួយទៀត ដែលមានលក្ខណៈ ដូចជាគុកងងឹតគួរឲ្យខ្លាច ហើយអ្នកដែល បានតុបតែងផ្ទះមួយនេះ គឺជាមនុស្សចម្លែកខុសគេ។

៩. ចុងក្រោយគឺជាបន្ទប់មួយ ដែលគ្មានបង្អួច មានបំពាក់ទៅដោយ ភ្លើងបំភ្លឺបញ្ចាំង ទៅលើជញ្ជាំង ដែលមានលក្ខណៈទំនើប និងមានបំពាក់ទៅដោយ ឧបករណ៍បំពងសំលេង ដែលសាកសមឥតខ្ចោះ ជាមួយនឹងការ ធ្វើពិធីជប់លៀងផ្សេងៗ។

ប្រភព៖ asiantown

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]