បន្ទាប់ពីរូបថតមួយសន្លឹក ដែលប៊ុត សីហា បានពាក់ស្បែងជើង ក្នុងសាលាឆាន់ ត្រូវបានបង្ហោះ នៅលើទំព័រ ហ្វេសប៊ុក របស់បេក្ខជន The Voice Cambodia រដូវកាលទីមួយ រួចមក គេសង្កេតឃើញ មានអ្នកលេងហ្វេសប៊ុក មួយចំនួនធំ បានធ្វើការិះគន់ យ៉ាងចាស់ដៃ ទៅលើរូបលោក។

ក្រោយមក បេក្ខជនជ័យលាភី The Voice Cambodia រដូវកាល ទីមួយ ប៊ុត សីហា បានចេញមុខ ថតជាវីដេអូ ដើម្បីសុំទោសជាសាធារណៈ ចំពោះកំហុស អចេតនា របស់រូបលោក ដែលមិនបានដោះស្បែកជើង ចូលសាលាឆាន់ ហើយមិនតែប៉ុណ្ណោះ លោកសូមសំណោមពរ សុំឲ្យប្រិយមិត្តអ្នកលេង ហ្វេសប៊ុកទាំងអស់ មេត្តាកុំធ្វើការ COMMENT ពាក្យអសុរស ពិបាកស្តាប់ ពោលគឺអាចបញ្ចេញជា មតិរិះគន់ ដើម្បីស្ថាបនាបាន។



ទោះជាយ៉ាងណាក៏ដោយ គេបានប្រទះឃើញ ការ COMMENT របស់ប៊ុត សីហា ដែលប្រើប្រាស់ពាក្យ មិនសមរម្យ ទៅលើអ្នករិះគន់ ប៉ុន្តែមិនអាចសន្និដ្ឋានថា លោកប៊ុត សីហា ជាអ្នក COMMENT នោះទេ ដោយសារតែគណនី និងទំព័រហ្វេសប៊ុក របស់លោក គឺមានច្រើន មិនដឹងមួយណាពិតប្រាកដនោះទេ៕

ចង់ដឹងច្បាស់ ទស្សនាវីដេអូ៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ ហ្វេសប៊ុក

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]